កីឡា

កីឡាករ ឡៅ ចិត្ត្រាកក់មេដាយសំរិទ្ធ ក្រោយឈ្នះឡាវក្នុងកីឡា SEA GAMES 2019

ភ្នំពេញ៖កីឡាករ ឡៅ ចិត្ត្រា កាន់មេដាយសំរិទ្ធក្នុងដៃ ក្រោយពីយកឈ្នះលើកីឡាករ Banxadeth Soubinh របស់ប្រទេសឡាវដោយលទ្ធផល៣០ទល់២៧ ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាមនៃព្រឹត្តិការណ៍ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅប្រទេសហ្វីលីពីនដែលប្រព្រឹត្តថ្ងៃទី៥ ខែវិច្ឆិកាដល់ថ្ងៃទី១១ ខែធ្នូ ២០១៩។


លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ពីហ្វីលីពីនថា កីឡាករ ឡៅ ចិត្ត្រាមានមេដាយសំរិទ្ធហើយ បន្ទាប់ឈ្នះឡាវ ចំណែកកីឡាករគុនខ្មែរ ហ៊ឹម គឹមរៀងរបស់កម្ពុជាទទួលបានមេដាយសំរិទ្ធដោយស្វយ័ប្រវត្តក្នុងប្រភេទទម្ងន់៤៨គីឡូក្រាម ដោយការប្រកួតមានកីឡាករតែ៥រូបពេលចាប់ឆ្នោតរូបគេឈរចាំតែម្តង។


លោកប្រធានបន្តថា បន្តិចនេះកីឡាការិនី អ៊ុ ស្រីរ័ត្នប៉ះកីឡាការិនីវៀតណាមស្រ្តីក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាមមានកីឡាករចូលរួមចំនួន៥នាក់ ប្រសិនកីឡាការិនី អ៊ុ ស្រីរ័ត្ន ឈ្នះយើងនឹងឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតមានន័យយើងទទួលបានមេដាយសំរិទ្ធ។ កីឡាករ វ៉ាន់ វឿនជួបកីឡាករវៀតណាមក្នុងប្រភេទទម្ងន់៥៤គីឡូក្រាមដែលមានកីឡាករចូលរួមចំនួន៧នាក់ ៕ដោយ៖លី ភីលីព

Most Popular

To Top