កីឡា

លោក ស សុខា បញ្ចេញសាអបអរសាទរអត្តពលិកកីឡាប៉េតង់កម្ពុជា បន្ទាប់ឈ្នះមេដាយមាសនៃ SEA GAMES 2019

ភំ្នពេញ៖លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីលាប៊ូល និងប៉េតង់កម្ពុជាបានផ្ញើតាមបណ្តាញសង្គម facebook របស់លោកផ្ទាល់អបអរសាទរក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្តើមមេដាយមាសទី២ឲ្យសហព័ន្ធ និងប្រទេសកម្ពុជា។


លោកលោក ស សុខា បញ្ចេញសារថា សូមចូលរួមអបអរសាទរក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជា ដែលដណ្តើបានមេដាយមាសលើវិញ្ញាសា ៣×៣ ដោយយកឈ្នះម៉ាឡេស៊ីនៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១៣-៤នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 2019) លើកទី៣០ នៅប្រទេសហ្វីលីពីន។


នេះជាជ័យជម្នះ និងជាមោទនភាពថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជាយើងនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(SEA GAMES 2019) លើកទី៣០ ។ សូមលើកទឹកចិត្តដល់ក្រុមអត្តពលិកកីឡាប៉េតង់កម្ពុជាបន្តប្រឹងប្រែងដណ្តើមយកជ័យជម្នះជូនព្រះរាជាណាចក្រកម្ពុជាយើង និងសូមជូនពរ សុខភាពល្អ និងទទួលជ័យជម្នះកុំបីខានឡើយ៕ដោយ៖លិ ភីលព

Most Popular

To Top