ភ្នំពេញ៖ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោក ចាន់ សារុន សមាជិករដ្ឋសភាជាតិ និងជាប្រធានសហព័ន្ធ គុនល្បុក្កតោនាយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានអញ្ជើញទទួលស្វាគមន៍ដំណើរ និវត្តន៍ប្រតិភូកីឡាល្បុក្កតោពីការ ចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣០ នៅប្រទេសហ្វីលីពីន។
សម្រាប់ប្រភេទកីឡាល្បុក្កតោកម្ពុជា មេដាយចំនួន ២០គ្រឿង រួមមានមេដាយមាស ១គ្រឿង មេដាយប្រាក់២គ្រឿង និងមេដាយសំរឹទ្ធ១៧ គ្រឿង ចំណែកកីឡាសីដក់វិញទទួល បានមេដាយប្រាក់១គ្រឿង និងចុងក្រោយនោះ គឺក្រុមកីឡាការិនីប៉េតង់ ទទួលបានមេដាយមាសលើ វិញ្ញាសាវាយ៣ទល់៣នារី ដែលជួយឲ្យកម្ពុជាដណ្តើម បានចំណាត់ថ្នាក់លេខ៧វិញ៕
ដោយ៖ លី ភីលីព


