កីឡា

ក្រុមប្រតិភូកីឡា៤ប្រភេទកម្ពុជា ចេញដំណើរទៅចូលរួមម្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019

ភ្នំពេញ៖ ថ្នាក់ដឹកនាំ ព្រមទាំងក្រុមប្រតិភូកីឡា៤ប្រភេទ បានចេញដំណើរនៅជើងទី៩ នៅយប់ថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ឆ្ពោះទៅចូលរួមម្រឹត្តិការណ៍ ប្រកួតកីឡា SEA GAMES 2019 លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីននាព្រលានយន្ដហោះអន្តរជាតិ ។


កាលចេញដំណើរជើងទី៩នេះ មានកីឡា៤ប្រភេទគឺ តេក្វាន់ដូ WT សូហ្វតិន្នីស Kickboxing ការ៉ាតេ ស្របពេលដែលកម្ពុជា ដណ្តើមមេដាយសរុបចំនួន២២គ្រឿង ក្នុងនោះមេដាយមាសចំនួន២គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ១៧គ្រឿង។


លោកគង់ សក្ខិដា អគ្គលេខាធិការនៃខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) បានមាន ប្រ សាសន៍ថា ក្នុងចំណោមអត្តពលិកទាំង៩រូបនោះ មានកីឡាករចំនួន៥រូប និងកីឡាការិនីចំនួន៤រូបក្នុង នោះ មានកីឡាការិនីស៊ន សៀវម៉ីមួយរូបដែរ៕ដោយ៖លី ភីលីព

Most Popular

To Top