កីឡា

ចាន់ សំអាត ជ័យ ស៊ីនេតប៉ះថៃនៃ “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” លើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ ការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ នៅសង្វៀ នSEATV នាយប់ថ្ងៃអាទិត្យទី១៥ ខែធ្នូ ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជាចាន់ សំអាត ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែងជួប អ្នកប្រដាល់ថៃ Yorth Senchhai ទម្ងន់ ៦០ គីឡូក្រាម រីឯ អ្នកប្រដាល់ជ័យ ស៊ីនេត ក្លិបឃ្លាំងមឿងកីឡា ខេត្ត ពោធិសាត់ប៉ះ អ្នកប្រដាល់ជើងខ្លាំងថៃ Khav Kachang ទម្ងន់៦០គីឡូក្រាម ។


សម្រាប់ការប្រកួតចាន់ សំអាត និង Yorth Senchhai ក៏មិនធ្លាប់ជួបគ្នាដែរកន្លងមក តែយ៉ាងណា ចាន់ សំអាត ក៏រាងយ៉ាប់បន្តិចជាមួយ Yorth Senchhai ទោះបីមានកាយសម្បទាអំណោយផលល្អ គឺខ្ពស់ ដៃវែង ជើងវែង ដែលអាចប្រើស្នៀតទាត់ ធាត់ ជង្គង់ ឬកែង ប្រកបដោយប្រសិទ្ធភាពល្អជាងក៏ពិតមែន។ អ្នកប្រដាល់ប្រកួត៧៦លើក ឈ្នះ៥៥លើក និងចាញ់១២លើក និងមិនដែរស្មើ ខណៈ ចាន់សំអាត ប្រកួត៧៨លើក ឈ្នះ៥៩លើក ចាញ់១៦លើកនិងស្មើ០៣លើក។


ចំពោះអ្នកប្រដាល់ជ័យ ស៊ីនេត ក្លិបឃ្លាំងមឿងកីឡា ខេត្ត ពោធិសាត់ប៉ះ អ្នកប្រដាល់ជើងខ្លាំងថៃ Khav Kachang ទម្ងន់៦០គីឡូក្រាម ។ សម្រាប់ការជួបគ្នារវាងអ្នកប្រដាល់ទាំង២នាក់នេះ គេមិនរំពឹងថា ជ័យ ស៊ីនេត អាចយកឈ្នះថៃ Khav Kachang បានសម្រេចនោះឡើយ ព្រោះថៃ v មានតិចនិកវាយ និងផ្លែល្អជាង ម៉ន សាម៉េត ។ អ្នកប្រដាល់ប្រកួត៩២លើក ឈ្នះ៧៤លើក និងចាញ់១៧លើក និង ស្មើ១លើក ខណៈ ជ័យ ស៊ីនេត ប្រកួត១៤៧លើក ឈ្នះ១០៩លើក ចាញ់៣២លើក និងស្មើ៦លើក៕ដោយ៖លី ភីលីព

Most Popular

To Top