កីឡា

លោក តែម ម៉ឺន ជួបសំណេះសំណាល ជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកគុនខ្មែរ និង Kick Boxing ក្រោយបញ្ចប់ បេសកកម្ម នៅហ្វីលីពីន

ភ្នំពេញ៖ លោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ ជួបសំណេះសំណាល និងលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែរ និងKick Boxing ដែលទើបតែវិលត្រឡប់មកពីចូលរួម ប្រកួតកីឡាស៊ីហ្គេមលើក ទី៣០ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន នៅសាលប្រជុំសិស្សនិស្សិត។

លោក តែម ម៉ឺនបានមានប្រសាសន៍ថា សូមអំពាវនាវដល់គ្រូបង្វឹក តាមក្លិប របស់កីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែរ និងយីកបុកស៊ីងមិនត្រូវគូផ្គង់ ពួកគេឲ្យប្រកួតតាមសង្វៀនឡើយ ត្រូវទុកពេល២ទៅ៣អាទិត្យ សម្រាកកម្លាំងបានខ្លះ ដោយសារតែពួកគេទើបត្រឡប់ មកពីការបំពេញបេសកកម្ម នៅប្រទេសហ្វីលីពីន។

លោកបានបន្តថា ជាលទ្ធផលកីឡាករប្រដាល់គុនខ្មែរ ទទួលបានមេដាយសំរិទ្ធ ចំនួន៣គ្រឿង គឺកីឡាករ ហ៊ឹម គឹមរៀង ៤៨គ.ក្រ កីឡាករ វាន់ វឿន ៥៤គ.ក្រ និងកីឡាករឡៅ ឡៅ ចន្រ្តា៦៣,៥គ.ក្រ) ចំណែកកីឡាករ Kick Boxing ក៏ទទួលបានមេដាយសំរិទ្ធ ចំនួន៣គ្រឿង គឺកីឡាករ ខេម ចាន់៥៤គ.ក្រ ចក់ ស៊ីវិន ៦០គ.ក្រ និង ឡៅ ចន្ទ្រា៦៩គ.ក្រ៕ ដោយ៖លី ភីលីព

Most Popular

To Top