កីឡា

Lingard ជឿជាក់ថា Rashford នឹងមាន សមត្ថភាព ល្អដូចជា Ronaldo

ខ្សែប្រយុទ្ធអង់គ្លេស ជួរមុខវ័យក្មេង Marcus Rashford ដែលកំពុងលេងឲ្យ ក្លឹបបិសាចក្រហម Man United រដូវកាលនេះ កំពុងបង្ហាញសមត្ថភាព យ៉ាងអស្ចារ្យសាជាថ្មី ក្រោយរកគ្រាប់បាល់ ជូនក្លឹបដល់ទៅ១០គ្រាប់ ក្នុងការបង្ហាញខ្លួន ទាំង១១ដង ចុងក្រោយ។

The Sunsports ចេញផ្សាយ នៅថ្ងៃសុក្រទី១៣ ខែធ្នូនេះបា​​នសរសេរថា ទំរង់លេងរបស់ Rashford បានធ្វើឲ្យគ្រប់គ្នាទាំងអ្នកគាំទ្រ ក្លឹបបុគ្គលិកក្លឹប និងជាពិសេសមិត្តរួមក្លឹប ក៏បានលើកសរសើរ ពីគេគ្រប់គ្នាក្នុងនោះ Lingard មិត្តរួមជាតិ និងក្លឹបផងនោះ បានទាំងបញ្ជាក់ថា Rashford នឹងអាចមានទំរង់លេងល្អ ដូចទៅនឹង Cristiano Ronaldo ទៀតផង។

មុននេះផងដែរ គ្រូបង្វឹកក្លឹបបិសាចក្រហម Man United លោក Ole Solskjaer ក៏បានធ្វើការលើកឡើង ស្រដៀងគ្នាផងដែរថាRashford ក្នុងវ័យ២២ឆ្នាំ មានទំរង់លេង ដូចទៅនឹងកំពូលកីឡាករ ប៉ទុយហ្គាល់ Cristiano Ronaldo ជាពិសេសក្នុងការបង្ហាញខ្លួន យកជ័យជំនះលើ Man City កាលពីសប្តាហ៍កន្លងមក៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top