កីឡា

Arsenal និង Man United កំពុងប្រជែងគ្នា នាំយកយុវជនឆ្នើមម្នាក់ តម្លៃ៤២លានផោនពីអ៊ីតាលី

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃសៅរ៍ទី១៤ខែធ្នូនេះបានសរសេរថាខ្សែបម្រើវ័យក្មេងជនជាតិស៊ុយអែត Kulusevski កំពុងបានបង្ហាញទំរង់លេងយ៉ាងល្អក្នុងលក្ខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Parma ដោយក្នុងនោះរូបគេបានក្លាយទៅជាគោលដៅរបស់ក្លឹបធំៗនៅអ៊ឺរ៉ុបជាច្រើនដូចជានៅអង់គ្លេសនិងអ៊ីតាលីផងដែរ។

Kulusevski មានឈ្មោះជាកីឡាកររបស់ក្លឹប Atalanta កំពុងក្លាយជាកីឡាករគោលដៅរបស់ក្លឹបដូចជាក្លឹបហង្សក្រហម Liverpool,Inter Milan និងក្លឹប Juventus។ក្នុងនោះក្លឹប Arsenal និង Man United វិញគឺបានថែមទាំងបញ្ជូនភ្នាក់ងារទៅទស្សនាការប្រកួតរបស់កីឡាកររូបនេះជាច្រើនដងហើយក៏បានត្រៀមខ្លួនជាមួយនឹងកញ្ចប់លុយ៤២លានផោនផងដែរ។

កីឡាករវ័យ១៩ឆ្នាំរូបនេះអាចលេងនៅតំបន់បម្រើគ្រប់កន្លែងហើយរដូវកាលនេះ Kulusevski រកបាន៣គ្រាប់មកហើយក្នុងការបង្ហាញខ្លួនឲ្យក្លឹបចំនួន១៥ដងក្នុងលីកនិងកំពុងជួយឲ្យParma ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខរៀងទី៨ក្នុងតារាងកំពូលអ៊ីតាលីផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top