កីឡា

Solskjaer នឹងមានកញ្ចប់ប្រាក់២៥០លានផោន ដើម្បីទិញខ្សែប្រយុទ្ធវ័យក្មេង២នាក់ នេះឲ្យបាន

ទោះបីជាបានចំណាយលុយអស់ប្រមាណជា១៥០លានផោន កាលពីរដូវក្តៅទិញបានកីឡាករដូចជា Harry Maguire, Aaron Bissaka និង Dan James ក្តីប៉ុន្តែលោកគ្រូបង្វឹកSolskjaerនៅបន្តគោលដៅទិញកីឡាករបន្ថែមទៀតក្នុងពេលខាងមុខជាពិសេសក្នុងតំបន់ប្រយុទ្ធ។

ក្រោយការចាកចេញរបស់ Sanchez និង Lukaku ទៅ Inter Milan មកបិសាចក្រហមMan Unitedបានស្ថិតនៅក្នុងភាពខ្វះខាតខ្សែប្រយុទ្ធយ៉ាងខ្លាំងដោយក្នុងនោះលោកSolskjaerបានសម្រេចចិត្តនាំយកថ្នាលយុវជន២រូបមកប្រើប្រាស់ម្តងម្កាលផងដែរដូចជា Greenwood វ័យ១៧ឆ្នាំនិង Williams វ័យ១៩ឆ្នាំ។

ប៉ុន្តែកាន់តែខិតជិតទៅនឹងពេលដែលទីផ្សារដោះដូរកីឡាករក្នុងខែមករានេះកាសែត The Sunsportsបានសរសេរថាក្លឹបបានផ្តល់លុយប្រមាណជា២៥០លានផោនឲ្យលោក Solskjaer ធ្វើយ៉ាងណាទិញឲ្យបានខ្សែប្រយុទ្ធSanchoនិងHaaland៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top