ភ្នំពេញ៖លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក និងជារដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២នៅខេត្តកំពត ដែលប្រព្រឹត្តថ្ងៃទី២០-២១-២២ ខែធ្នូ ឆ្នាំ២០១៩ គណៈកម្មការរៀបចំត្រៀមដាក់ កីឡា៧ប្រភេទដើម្បីបង្កើត ភាពសប្បាយរីករាយ ថែមទៀត។
លោកបានបន្តថា សម្រាប់កីឡា៧ប្រភេទរួម មានរត់មម្សាន្ត ៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ ជិះកង់កម្សាន្ត១០គីឡូម៉ែត្រ និង២០គីឡូម៉ែត្រ អុកចត្រង្គ ល្បុក្កតោ បុរសខ្លាំង ម៉ូតូទឹក និងប្រដាល់ខ្សែក្រវ៉ាត់ ពិភពលោក គុនខ្មែរ ។ ចំពោះកីឡាបុរសខ្លាំងនេះនឹងធ្វើការប្រកួត ជ្រើសរើសជើងឯកប្រចាំឆ្នាំ និងការប្រកួតបុរសខ្លាំង ជាលើកទី២។
លោកអគ្គបានបន្ថែមថា យើងស្នើឲ្យក្រុមហ៊ុនសុខាបូកគោ គប្បីរៀបចំ ព្រឹត្តិការណ៍ កម្សាន្តផ្សេងៗតាមដែលអាចធ្វើទៅបាន ដើម្បីរួមចំណែក ក្នុងការទាក់ទាញ ភ្ញៀវទេសចរបន្ថែម ក្នុងព្រឹត្តិការណ៍ ធំនេះ ដូចជាព្រឹត្តិការណ៍ដើរកម្សាន្តក្នុងព្រៃ រត់ម៉ារ៉ាតុន ប្រណាំងកង់ ប្រណាំងទូក និងទស្សនាកម្សាន្ត នៅតាមតំបន់ទាក់ទាញ មួយចំនួនទៀត នៅលើភ្នំបូកគោ៕ ដោយ៖លី ភីលីព



