កីឡា

Allardyce ចេញមកអះអាងថា អាចដឹកនាំ Arsenal បានល្អប្រសើរវិញភ្លាម ត្រឹមមួយថ្ងៃបន្ទាប់

The Mirror នៃចក្រភពអង់គ្លេសចេញផ្សាយ នៅថ្ងៃចន្ទ ទី១៦ ខែធ្នូនេះបានសរសេរថា ខណៈពេលដែលក្លឹបកាំភ្លើងធំ Arsenal នៅកំពុងបន្តស្វែងរកបេក្ខជនថ្មី សម្រាប់ជំនួសលោក Unai Emery នោះស្រាប់តែលោក Sam Allardyce បានចេញមកអះអាងថាលោកមានសមត្ថភាពធ្វើឲ្យ Arsenal វិញភ្លាមនៅថ្ងៃស្អែកប្រសិនបើលោកអាចដឹកនាំក្លឹបមួយនេះនៅថ្ងៃនេះ។

បច្ចុប្បន្នកាំភ្លើងធំ Arsenal កំពុងបន្តស្ថិតនៅ ក្រោមការដឹកនារបស់លោកគ្រូបង្វឹក បណ្តោះអាសន្នលោក Freddie Ljunberg នៅឡើយប៉ុន្តែហាក់មិនសូវ ទទួលបានលទ្ធផលល្អឡើយដោយក្នុងនោះ ចុងក្រោយបានថែមទាំង បរាជ័យក្នុងទឹកដីយ៉ាងអាម៉ាស ៣ទល់នឹង០ ជាមួយនឹង Man CIty ទៀតផង។

បេក្ខភាពជាច្រើន នៅតែបន្តមានព័ត៌មាន ជាបន្តបន្ទាប់ដូចជាលោក Carlo Ancelotti, Mikel ArtetaនិងPatirck Vieira ជាដើមប៉ុន្តែទោះបីជា យ៉ាងណាក្តីឈ្មោះលោក Allardyce មិនដែលត្រូវបានព័ត៌មាន ណាចុះផ្សាយថា គឺជាបេក្ខភាពដ៏មាន សក្តានុពលម្នាក់ឡើយ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top