កីឡា

កុងត្រាតម្លៃ៥លានផោន ក្នុងមួយឆ្នាំ ត្រៀមរួចរាល់សម្រាប់ Arteta នៅរងចាំការជួបគ្នាចុងក្រោយមួយទៀត ជាមួយនឹងប្រធានក្លឹប

តំណែងជាគ្រូបង្វឹកក្លឹបកាំភ្លើងធំArsenalរបស់លោកMikel Artetaហាក់កាន់តែមានភាពច្បាស់លាស់ឡើងហើយក្រោយពេលដែលជំនួបគ្នាចុងក្រោយជាមួយនឹងប្រធានផ្នែកកីឡារបស់ក្លឹបនិងអ្នកជំនាញចចាររបស់ក្លឹបនៅនឹងផ្ទះរបស់បុរសអេស្បាញរូបនេះរហូតដល់យប់ជ្រៅកាលពីប៉ុន្មានថ្ងៃមុន។

The Sunsportsចេញផ្សាយនៅថ្ងៃអង្គារទី១៧ខែធ្នូនេះបានសរសេរថាលោកMikel Artetaហាក់ដូចជាបានសម្រេចចិត្តចុងក្រោយមួយហើយក្នុងការទទួលយកតំណែងនេះហើយក្នុងនោះកុងត្រាតម្លៃប្រមាណជា៥លានផោនក្នុងមួយឆ្នាំក៏បានរៀបចំរួចរាល់ដូចគ្នាគឺនៅត្រូវតែងរងចាំជំនួបគ្នាចុងក្រោយមួយរវាងលោកជាមួយនឹងប្រធានក្លឹបលោកJosh Kroenkeប៉ុណ្ណោះ។

Artetaគ្រូបង្វឹកទី២របស់ក្លឹបមេឃខៀវMan Cityបច្ចុប្បន្នក្នុងវ័យ៣៧គឺជាបេក្ខភាពលេចធ្លោជាងគេប៉ុន្តែជឿជាក់ថាបើការចចារគ្នាអាចជោគជ័យមែននោះArsenalនឹងត្រូវបង់សំណងជំងឺចិត្តដល់Man Cityជាច្រើនផងដែរដើម្បីឲ្យកុងត្រាអាចប្រព្រឹត្តិទៅបាន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top