កីឡា

សូត្រ ប៊ុនធី ប៉ះ Cheik Sayam នាព្រឹកថ្ងៃអាទិត្យលើសង្វៀន Boostrong Fighter On Fire របស់SEATV

ភ្នំពេញ៖អ្នកប្រដាល់ជើងខ្លាំងកម្ពុជាអ្នកប្រដាល់សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែកណាត់ជួបសាក់ស្នៀតគុនជាមួយអ្នកប្រដាល់ជើងខ្លាំង Cheik Sayam ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម នាព្រឹកថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ នៅលើសង្វៀន Boostrong Fighter On Fire របស់SEATV។


លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀនSEATVបានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ខ្លាចាស់ Cheik Sayam មិនធម្មតាទេ ដោយសារតែរូបគេមានស្នៀតប្រដាល់ល្អ វាយចេញចូលរហ័ស កម្លាំងសម្រុកខ្លាំង រឹងមាំ មិនងាយស្រួលនឹងបង្ក្រាបនោះឡើយ ថែមទំាងប្រកួត ១០៨លើក ឈ្នះ៨៥ លើក ចាញ់២០លើក និងស្មើ០៣លើក។


សម្រាប់ Cheik Sayam ប៉ះជាមួយសូត្រ ប៊ុនធី ក៏ពិបាកយកឈ្នះដែល ពីព្រោះ សូត្រ ប៊ុនធី ក៏ខ្លាំងនិងវាយមិនចេះខ្លាចដែរនោះ ហើយប៊ុនធីមានផ្លែល្អ ពិសេស គឺផ្លែកែង និងជង្គង់ ព្រមទំាងមានស្នៀតទាត់ល្អខ្លាំង និងធ្ងន់ថែមទៀត ចំពោះបញ្ហាកម្លាំងកាយសម្បទាវិញ ប៊ុនធី ក៏រឹងមាំមិនងាយស្រុតចុះខ្សោយនោះដែរ។ ដោយប្រកួត១១៤លើក ឈ្នះ៨៧លើក ចាញ់២២លើក និងស្មើ០៥លើក។ដោយ៖លី ភីលីព

Most Popular

To Top