កីឡា

វង្ស វិឆ័យ ប៉ះ Phat Oubun វគ្គផ្តាច់ព្រ័ត្រ “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ ការប្រកួតដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀន SEATV នាយប់ថ្ងៃអាទិត្យទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ប៉អអ្នកប្រដាល់ Phat Oubun នៅវគ្គផ្តាច់ព្រ័ត្រ និងអ្នកប្រដាល់កម្ពុជា នី សុភី ក្លិបសាលវ័ន្តកីឡាប៉ះអ្នកប្រដាល់ថៃ Chhuok Chhai ដណ្តើមយកចំណាត់ថ្នាក់លេខ៣។


ចំណែកការប្រកួតមិត្តភាពអន្តរជាតិអ្នកប្រដាល់កម្ពុជា ព្រំ សំណាង ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប៉ះអ្នកប្រដាល់អ៊ីរ៉ង SABER ទម្ងន់៧៨គីឡូក្រាម រីឯអ្នកប្រដាល់កម្ពុជា ផល សោភ័ណ្ឌ ក្លិប តាឡីដំរីមានរិទ្ធប៉ះអ្នកប្រដាល់ថៃ Rong Napha ទម្ងន់៦៣,៥០គីឡូក្រាម ។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា អ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបចចកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ Phat Oubun ។ Phat Oubun ជាអ្នកប្រដាល់ចាស់ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើក ព្រមទាំងមានស្នៀតប្រដាល់ល្អ តែការវាយចេញចូលរាងយឺត ។


ដូច្នេះ វង្ស វិឆ័យ មិនអាចមើលស្រាលគេបានទេ តែយ៉ាងណា Phat Oubun ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះវង្ស វិឆ័យ ក៏មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនមិនចាញ់ Phat Oubun ទេ។ វិឆ័យមួយរយៈចុងក្រោយនេះមានការរីកចម្រើននិងជឿនលឿនច្រើន ហើយក៏ទើបឈ្នះមេដាយមាសថ្មីៗនេះ។


វិឆ័យ របៀបវាយរបស់គេ កាន់តែល្អ និង រហ័សជាងមុន ហើយកម្លាំងកាយសម្បទានិង ទឹកចិត្តរបស់គេគឺខ្លាំងជានិច្ច។ វង្ស វិឆ័យប្រកួត៥៨លើក ឈ្នះ៥២លើក និង ចាញ់០៦លើក មិនដែលស្មើ ខណៈ Phat Oubun ប្រកួត៨០លើក ឈ្នះ៥៩លើក ចាញ់២១លើក និងមិនដែរស្ម
ចំណែក Chhuok Chhai ធ្លាប់វាយឈ្នះអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាច្រើននាក់ និងធ្លាប់ប្រកួតស្មើជាមួយនី សុភី ប៉ុន្តែសុភី មួយរយៈចុងក្រោយនេះហាក់ដូចជាជួបសំណាងល្អច្រើនក្នុងការជួបប្រកួតជាមួយថៃ ដោយវាយឈ្នះថៃប៉ុន្មាននាក់ផ្ទួនៗគ្នា។ លើកនេះនី សុភី ត្រូវជួបជើងខ្លាំងលើសគូប្រកួតលើកមុនទៅទៀត។


ចំណែកអ្នកប្រដាល់ថៃ Chhuok Chhai មានប្រកួត ៩៧លើក ឈ្នះ ៨៣លើក ចាញ់ ១១លើក និង ស្មើ៣លើក ខណៈនៅ សុភី ប្រកួត១៧០លើក ឈ្នះ ១៣០លើក ចាញ់២៨លើក និងស្មើ១២លើក។ នី សុភី មានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វ និងចាញ់កម្ពស់ Chhuok Chhai តែប៉ុណ្ណោះ ។


បញ្ជាក់ថា ខ្សែក្រវាត់ឆេមពាន រង្វាន់លេខ១ ខ្សែក្រវាត១ ពាន១ លុយ ៥០០០ដុល្លា លេខ២ ៣០០០ដុល្លា, លេខ៣ ១៥០០ដុល្លា និង លេខ៤ ១០០០ដុល្លា៕ដោយ៖លី ភីលីពច

Most Popular

To Top