ភ្នំពេញ៖កីឡាករវាយសី ទេព មុនិន្ទ និងកីឡាករវាយសី ប៊ុន សារ៉ាឌី ដណ្តើមបានមេដាយមាសនៃការប្រកួតកីឡា វាយសីមិត្តភាពខ្លាចាស់លើកទី១ ក្រោយពីឈ្នះគូប្រកួត នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ដោយរៀបចំឡើងដោយក្លិប កីឡាវាយសីពហុកីឡដ្ឋានជាតិអូឡាំពិក។
អគ្គលេខាធិការ ស្តីទី នៃសហព័ន្ធកីឡាវាយ សីកម្ពុជាបានមាន ប្រសាសន៍ថា ការប្រកួតនេះធ្វើឡើងដើម្បីអបអរសាទរពិធីចូលឆ្នាំ សកល និងផ្តល់ ឲ្យកីឡាករជើងចាស់ និងកីឡាករហាត់កីឡាវាយសី វ័យចាស់ ប្រកួតមិត្តភាពក្នុងការរឹត ចំណងសាមគ្គីភាព មិត្តភាពឲ្យកាន់តែខ្លាំងឡើង ព្រមទំាងបង្ហាញឲ្យយុវជន ទំាងអស់នៅទូទាំង ចូលចិត្តដើរកម្សាន្ត ងាកមកលេងកីឡាវិញ។
លោកបន្តថា សម្រាប់ចំណាត់ថ្នាក់ លេខ១មេដាយមាសបានលើ កីឡាករវាយសី ទេព មុនិន្ទ និងកីឡាករវាយសី ប៊ុន សារ៉ាឌី មេដាយប្រាក់កីឡាករ វាយសី រស់ អ៊ិនសុផល និងកីឡាករវាយសី កែវ ស៊ុង មេដាយសំរិទ្ធផ្ទួន កីឡាករវាយសី ផាត់ សីហា និងកីឡាករវាយសី សួស គឹមសាន្ត កីឡាករវាយសី គង់ ទ្រី និងកីឡាករ វាយសី ថាញ់ ឡេង៕ ដោយ៖លី ភីលីព





