កីឡា

Arteta សរសើរកូនក្រុម ទោះបីជាលទ្ធផលប្រកួតដំបូង របស់លោកបានត្រឹមស្មើ Bournemouth

Arteta ក្នុងនាមជាគ្រូបង្វឹកថ្មី របស់ក្លឹបកាំភ្លើងធំ Arsenal ទើបតែបានធ្វើការងារបង្វឹកផ្ទាល់ ជាមួយកូនក្រុមបានតែ ៣ថ្ងៃប៉ុណ្ណោះមុននឹងជំនួបដំបូងប៉ះ Bournemouth កាលពីយប់មិញប៉ុន្តែលទ្ធផលត្រូវបានគេមើលឃើញថា មានភាពមិនល្អប្រសើរឡើយ សម្រាប់អ្នកគាំទ្ររំពឹងទុក។

ការប្រកួតបញ្ចប់ទៅក្នុងលទ្ធផល ១ទល់នឹង១ ប៉ុន្តែក្រោយចប់ការប្រកួតលោក Arteta បានពោលថា កីឡាកររបស់ខ្លួនមានទំរង់លេងល្អប្រសើរជាមុន និងលើសពីអ្វីដែលលោក រំពឹងទុកទោះបីជាលទ្ធផលមិនបានឈ្នះក្តី។ លោកបញ្ជាក់ទៀតថា អ្វីដែលលោកចង់ឃើញបំផុតនោះគឺអាកប្បកិរិយា ការប្តេជ្ញាចិត្ត និងការព្យាយាមក្នុងនាមជាក្រុមតែមួយ។

លោក Arteta បានបង្ហាញអារម្មណ៍វិជ្ជមាន យ៉ាងខ្លាំងទោះបីជាការប្រកួតដំបូងក្តី លោកបានលើកសរសើរ មនុស្សស្ទើរគ្រប់គ្នាទាំងអ្នកប្រឹក្សាក្លឹបកីឡាករ និងជាពិសេសកីឡាករ Mesut Ozil ដែលត្រូវបានលោកសរសើរថា ជាកីឡាករដែលមានអត្តចារិតល្អ និងមើលឃើញថា នឹងក្លាយទៅជា កូនសោរដ៏សំខាន់មួយដើម្បីកែប្រែទំរង់លេងរបស់ក្លឹប ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top