កីឡា

ភ្នាក់ងាររបស់ Xhaka បញ្ជាក់ថា កីឡាកររូបនេះបានយល់ព្រមទៅ Hertha Berlin ហើយ

The Sunsports ចេញផ្សាយនៅថ្ងៃសុក្រទី២៧ខែធ្នូនេះបានសរសេរថាទីបំផុតការពិត ត្រូវបានលាតត្រដាងហើយ ដោយភ្នាក់ងារកីឡាកររបស់ Granit Xhaka គឺលោក Jose Noguera បានអះអាងថា កីឡាករពិតជាមិនចង់បន្តលេងជាមួយនឹង Arsenal ឡើយហើយក៏បានយល់ព្រម ទៅលើកុងត្រារបស់ក្លឹប Hertha Berlin រួចហើយផងដែរ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ ដែលទើបតែត្រូវបានដកតំណែងជាប្រធានក្រុមចេញ កាលពីខែមុនដោយសារ បញ្ហាមិនត្រូវរ៉ូវគ្នាជាមួយនឹងអ្នកគាំទ្រក្លឹប គឺត្រូវបានក្លឹប Hertha Berlin ដាក់សំណើរប្រមាណជា ២១,៣លានផោន ទោះបីជាគ្រូបង្វឹកក្លឹបថ្មីលោក Arteta បានបញ្ជាក់ថា លោកពេញចិត្តនឹងទំរង់លេង របស់កីឡាកររូបនេះខ្លាំងក្តី កាលពីថ្ងៃម្សិលមិញ។

លោក Noguera បានបញ្ជាក់ថា Xhaka មានអារម្មណ៍មិនសប្បាយចិត្តឡើយជាមួយនឹង ក្លឹបហើយបានយល់ព្រមរួចរាល់ហើយនូវគ្រប់លក្ខណ្ឌ ជាមួយនឹង Hertha Berlin ដោយត្រូវនៅរងចាំតែការសម្រេចចិត្តមួយគត់ពី Arsenal ទៅលើតម្លៃខ្លួនរបស់គេ ៕

ប្រែសម្រួល: ស៊ុន លី

Most Popular

To Top