The Sunsports ចេញផ្សាយនៅថ្ងៃចន្ទទី៣០ ខែធ្នូបានសរសេរថាកីឡាករ ខ្សែបម្រើស្វីស Granit Xhaka របស់ក្លឹបកាំភ្លើងធំ Arsenal ទីបំផុតត្រូវបានគេអះអាងច្បាស់ហើយថា នឹងអាចផ្ទេរទៅលេងនៅអាល្លឺម៉ង់វិញ ក្នុងលក្ខណ្ឌខ្ចីជើងជាមួយនឹងក្លឹប Hertha Berlin។
ប្រភពដដែល បានសរសេរថាក្លឹបអាល្លឺម៉ងមួយនេះ បានដាក់សំណើរ ដើម្បីសុំខ្ចីជើងកីឡាកររូបនេះ ទៅលេងជាមួយខ្លួនបូករួមទាំងជម្រើស ក្នុងការទិញយកកីឡាកររូបនេះ ដាច់ពីអង់គ្លេសក្នុងតម្លៃប្រមាណជា ២៥,៦ លានផោនហើយការផ្ទេរ ក្នុងលក្ខណ្ឌខ្ចីជើងនេះ អាចនឹងកើតឡើង ក្នុងខែមករានេះរហូតដល់ចុងរដូវកាល។

ទោះបីជាយ៉ាងណាក្តីការបន្តអះអាង របស់គ្រូបង្វឹកថ្មីលោក Arteta តាំងតែពីគ្រាមកដល់ទឹកដី Emirates ដំបូងថា Xhaka ជាកីឡាករបណ្តូលចិត្តហើយជឿជាក់ថា នឹងមិនអនុញ្ញាតិឲ្យកីឡាកររូបនេះ ចាកចេញពីក្លឹបឡើយ៕
ប្រែសម្រួល:ស៊ុនលី
