កីឡា

Man United តម្រង់ជួរនឹងគេ ដែរដើម្បីសុំ ទិញខ្សែប្រយុទ្ធតម្លៃ ៥០លានផោនម្នាក់ របស់ Everton

The Sunsports ចេញផ្សាយនៅថ្ងៃអង្គារ ទី៣១ខែធ្នូនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ របស់ក្លឹប Everton កីឡាករ Dominic Calvert Lewin ដែលកំពុងឡើងជើងខ្លាំង នោះ ពេលនេះបានស្ថិតនៅក្នុង បញ្ជីគោលដៅរបស់ក្លឹប បិសាចក្រហម Man United ទៀតហើយ។

ក្លឹបបិសាចក្រហម Man United ទើបបរាជ័យក្នុងការចុះហត្ថលេខា ជាមួយនឹងខ្សែប្រយុទ្ធវ័យ១៩ឆ្នាំកីឡាករ Haalandទៅឲ្យក្លឹបDortmundជំនួសវិញ ហើយពេលនេះកំពុងនៅតែ បន្តការស្វែងរក កីឡាករគោលដៅជាខ្សែប្រយុទ្ធថ្មីដដែល ដើម្បីមករួមក្លឹបរបស់ខ្លួន កែប្រែទំរង់លេង ដ៏អាក្រក់នាពេលបច្ចុប្បន្ន។

Clavert Lewin ក្នុងវ័យ២២ឆ្នាំនេះ ត្រូវបានគេជឿជាក់ថា នឹងមានតម្លៃប្រមាណជា២២លានផោន នៅលើទីផ្សារបច្ចុប្បន្ន ដែលតម្លៃនេះមានចំនួន ច្រើនជាង៣ដងតម្លៃដែល Haaland ផ្ទេរទៅលេងជាមួយនឹង Dortmund នាពេលថ្មីៗនេះត្រឹមតែ ១៨លានផោនប៉ុណ្ណោះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top