កីឡា

Raiola មិនទទួលស្គាល់ ឡើយថា បញ្ហា Pogba ជាមូលហេតុដែល Haaland មិនព្រមមក Man United

ក្រោយព័ត៌មានចុងក្រោយដែលជា ផ្លូវការថា Haaland នឹងត្រូវផ្ទេរទៅលេង ជាមួយនឹងក្លឹប Dortmund ហើយនោះលោក Mino Raiola បានបង្ហាញអារម្មណ៍អន់ចិត្ត យ៉ាងខ្លាំងដោយសារ ទាំងព័ត៌មាននិងមនុស្ស គ្រប់គ្នាបាននាំគ្នាចង្អុល តម្រង់លោកថាជាមូល ហេតុដែលកីឡាកររូបនេះ សម្រេចមិនចូលរួមជា មួយនឹង Man United។

លោក Railoa ត្រូវបានកាសែតអង់គ្លេស The Sunsports ចេញផ្សាយថាមិនដែលមាន បំណងបំផ្លាញទំនាក់ទំនង រវាងលោកជាមួយនឹងអនុប្រធាន ក្លឹបលោក Ed Woodward និងគ្រូបង្វឹកក្លឹបលោក Solskjaer ឡើយហើយបញ្ជាក់ថា មូលហេតុគឺមិនមែន ដោយសារ Pogba ដូចដែរអ្វីព័ត៌មានចេញ ផ្សាយឡើយ។

គួរឲ្យដឹងដែរមុនការ សម្រេចចិត្តផ្លាស់ ទៅអាល្លឺម៉ង់ជាផ្លូវការ ក្នុងតម្លៃខ្លួនប្រមាណជា ១៨លានផោននោះប្រមាណ ជា១០ថ្ងៃទាំងក្លឹបនិងគ្រូបង្វឹកក្លឹប លោក Solskjare ផងដែរដែលធ្លាប់ បានធ្វើដំណើរទៅដល់ផ្ទះ របស់ Haalandដើម្បីពិភាក្សាការងារ ផ្ទេរនោះបានជឿជាក់ថា ហើយថា Haaland ពិតជានឹងមក Old Trafford ប៉ុន្តែការប្រកាស បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ផ្ញើរនិងចាប់ផ្តើម បន្ទោសខ្លាំងទៅលើ ភ្នាក់ងារកីឡាករ លោក Raiola រូបនេះ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top