កីឡា

Arteta មើលឃើញ ខ្សែការពារម្នាក់ហើយ ដើម្បីយកមកជួយក្លឹប ក្នុងពេលដែល សេសសល់

ក្រោយការមកដល់ របស់គ្រូបង្វឹកថ្មីលោក Mikel Arteta ទំរង់លេងរបស់ក្លឹប ត្រូវបានគេមើលឃើញថា មានភាពខុសប្លែកពីធម្មតាខ្លាំង ទោះបីជាលទ្ធផល មិនសូវជាល្អប្រសើរក្តី ទាំង២ប្រកួតដំបូង ដោយក្នុងនោះមានមួយប្រកួត បានត្រឹមស្មើ និងមួយប្រកួតទៀត បរាជ័យ។

បញ្ហាតំបន់ការពារត្រូវបាន Arteta មើលឃើញយ៉ាងច្បាស់ នៅក្រោយពេល ដែលបរាជ័យ ក្រោមស្នាដៃ របស់ Chelsea នៅនាទីចុងក្រោយ ខណៈដែល កីឡាករសំខាន់ ក្នុងតំណែងនេះ ដូចជា Sokratis, Rob Holding, Hector Bellerin, Sead Kolasinac និងKieran Tierney សុទ្ធតែស្ថិតនៅក្នុង បញ្ជីកីឡាកររបួសទាំងអស់។

កាសែតអង់គ្លេស The Mirror នៅថ្ងៃអង្គារនេះ បានសរសេរថា លោក Arteta ទោះបីជាយ៉ាងណាក្តី គឺត្រូវបានគេជឿជាក់ថា បានសម្លឹងឃើញ កីឡាករគោលដៅម្នាក់ ហើយមកបំពេញតំណែង ការពារជាមួយនឹងក្លឹប។

កីឡាករបារាំង វ័យទើបតែ២១ឆ្នាំ ដែលមានឈ្មោះថា Dayot Upamecano កំពុងបំពេញតំណែង ជាខ្សែការពារដ៏ល្អ សម្រាប់ក្លឹប RB Leipzig ហើយកំពុងទាក់ទាញ ក្លឹបជាច្រើន នៅអ៊ឺរ៉ុប មានទាំង Arsenal នេះផងដែរ៕ ប្រែសម្រួល:ស៊ុនលី

Most Popular

To Top