កីឡា

សូត្រ ប៊ុនធី និងខំា ខា្លនាងប៉ះសុទ្ធតែជើងខ្លាំងថៃ ការប្រកួតប្រដាល់គុនខ្មែរអន្តរជាតិ អធិរាជកម្លាំងរេដអាន លើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក ប៉ះប្រដាល់ថៃជើងខ្លាំង Fa Nemith ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ខណៈអ្នកប្រដាល់ខំា ខា្លនាង ក្លិបរ៉ាហាប់ស្វាយប៉ាក់ សុំសាក់ស្នៀតគុនខ្មែរ ជាមួយអ្នកប្រដាល់ថៃ La Fan ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម នៃការប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិ (អធិរាជកម្លាំងរេដអាន) នៅលើសង្វៀន SEATV នាយប់ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ ២០២០ ។

លោកញាណ សុធី អ្នកគ្រប់គ្រងសង្វៀន SEATV បានប្រាប់ឲ្យដឹងថា អ្នកប្រដាល់ខ្លាចាស់ Fa Nemith មិនធម្មតាទេ ដោយសារតែរូបគេមានស្នៀតប្រដាល់ល្អ វាយចេញចូលរហ័ស កម្លាំងសម្រុកខ្លាំង រឹងមាំ មិនងាយស្រួលនឹងបង្ក្រាបនោះឡើយ ថែមទំាងប្រកួត ១០៨លើក ឈ្នះ៨៥ លើក ចាញ់២០លើក និងស្មើ០៣លើក។

ចំពោះ Fa Nemith ប៉ះជាមួយសូត្រ ប៊ុនធី ក៏ពិបាកយកឈ្នះដែល ពីព្រោះ សូត្រ ប៊ុនធី ក៏ខ្លាំងនិងវាយមិនចេះខ្លាចដែរនោះ ហើយប៊ុនធីមានផ្លែល្អ ពិសេស គឺផ្លែកែង និងជង្គង់ ព្រមទំាងមានស្នៀតទាត់ល្អខ្លាំង និងធ្ងន់ថែមទៀត ចំពោះបញ្ហាកម្លាំងកាយសម្បទាវិញ ប៊ុនធី ក៏រឹងមាំមិនងាយស្រុតចុះខ្សោយនោះដែរ។ដោយប្រកួត១១៤លើក ឈ្នះ៨៧លើក ចាញ់២២លើក និងស្មើ០៥លើក។

ចំណែកអ្នកប្រដាល់ខំា ខា្លនាង ក្លិបរ៉ាហាប់ស្វាយប៉ាក់ សុំសាក់ស្នៀតគុនខ្មែរ ជាមួយអ្នកប្រដាល់ថៃ La Fan ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម។ La Fan មានផ្លែល្អ និងរឹងមាំណាស់ ព្រមទាំងមានស្នៀតប្រដាល់ និងបច្ចេកទេសមិនជាអន់នោះឡើយ ហើយអ្នកប្រដាល់ថៃរូបនេះ ប្រកួត៦០លើក ឈ្នះ៥៤លើក ចាញ់តែ០៦លើកប៉ុណ្ណោះ មិនដែលស្មើ៕ ដោយ៖លី ភីលីព

Most Popular

To Top