កីឡា

Inter Milan នឹងបោះបង់ Young ចាប់យកកីឡាករម្នាក់នេះមកពី Roma

The Sunsports ចេញផ្សាយនៅថ្ងៃពុធនេះ បានសរសេរថាកីឡាករ ខ្សែការពាររបស់ក្លឹបបិសាចក្រហម Man United កីឡាករ Ashley Young នឹងត្រូវគេជឿជាក់ថា នឹងនៅតែបន្តលេងជាមួយក្លឹបដដែល ក្រោយពេលដែលក្លឹប Inter Milan បានងាកទៅចាប់អារម្មណ៍ជាមួយនឹងកីឡាករ Leonardo Spinazzola របស់ក្លឹប Roma វិញ។

កីឡាករវ័យ៣៤ឆ្នាំរូបនេះ ជាយូរមកហើយត្រូវបានក្លឹបយក្សអ៊ីតាលីមួយនេះ ដាក់សំណើរជាយូរមកហើយដែរ ប៉ុន្តែស្ថិតនៅក្នុងភាពប្រែប្រួលទៅវិញដោយសារ Spinazzola បានទាក់ចិត្តរបស់ Inter Milan ខ្លាំងជាងក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ។ លើសពីនេះគេជឿជាក់ថាកីឡាករ Spinazzola បានមកដល់កីឡាដ្ឋាន San Siro ហើយដើម្បីពិនិត្យសុខភាព។

Young នៅរដូវកាលនេះបានបង្ហាញខ្លួន តែ១២ប្រកួតប៉ុណ្ណោះឲ្យ Man United ខណៈដែលកុងត្រារបស់គេបច្ចុប្បន្ន មានសុពលភាពត្រឹមតែរដូវក្តៅនេះប៉ុណ្ណោះ តែកីឡាករគឺអាចចាប់ផ្តើមពិភាក្សាជាមួយនឹងក្លឹប នៅក្រៅលីកបានហើយដើម្បីចចារសុំកុងត្រាថ្មី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top