ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអុញ្ញាតឲ្យម្ចាស់មេដាយមាស កីឡាតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កីឡាការិនី នគរបាលជាតិ ស៊ន សៀវម៉ី ចូលជួបសម្តែងការគួរសម ។
ក្នុងឳកាសជួបសំណេះសំណាលនោះ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានឧបត្ថម្ភថវិកា លើកទឹកចិត្តដល់កីឡាការីនី នគរបាលជាតិ ស៊ន សៀវម៉ី ផងដែរ ដែលខិតខំដណ្តើម បានមេដាយមាស ជូនប្រទេសជាតិ នៅលើឆាកអន្តរជាតិ ។
សម្រាប់កីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី សព្វថ្ងៃនេះ កំពុងធ្វើការហ្វឹកហាត់សកម្មភាព ដើម្បីត្រៀមចូលរួមប្រកួត វគ្គជម្រុះកីឡាតេក្វាន់ដូ ក្នុងការដណ្តើមកៅអី ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ នៅប្រទេសជប៉ុន នាពេលខាងមុខនេះ៕ ដោយ៖ លី ភីលីព