កីឡា

Timo Werner ដូចច្បាស់ហើយថា នឹងចាកចេញពីអាល្លឺម៉ង់ មកប្រកបអាជីពនៅអង់គ្លេស

កាសែតអង់គ្លេស The Mirror នៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថា កីឡាករខ្សែប្រយុទ្ធរបស់ក្លឹប RB Leipzig កីឡាករ Timo Werner ត្រូវបានគេមើលឃើញថា មានភាពកាន់តែច្បាស់ហើយថានឹងត្រូវចាកចេញ ពីលីគកំពូលអាល្លឺម៉ង់ ដើម្បីផ្ទេរមកលេងជាមួយនឹងក្លឹប របស់អង់គ្លេស ណាមួយវិញ នៅពេលបន្ទាប់ពីបញ្ចប់ទៅ នៃព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ ២០២០ ខាងមុខនេះ ។


ព័ត៌មាននេះមានន័យថា Real Madrid ដែលបានបង្ហាញបំណងជាយូរមកហើយនោះ គឺត្រឹម តែ បានមើលកីឡាកររូបនេះ ទៅលេងនៅអង់គ្លេសប៉ុណ្ណោះ ដែលក្នុងនោះក្លឹបនៅអង់គ្លេស ដែល បានត្រៀមខ្លួនរួចរាល់ទទួលយក កីឡាករអាល្លឺម៉ង់វ័យ២៣ឆ្នាំរូបនេះ មានដូចជាក្លឹបបិសាចក្រហម Man United និងក្លឹបហង្សក្រហម Liverpool ផងដែរ ។

គួរឲ្យដឹងថា Werner រដូវកាលនេះបានបង្ហាញបានយ៉ាងល្អបំផុត សម្រាប់ក្លឹបនៅលីកកំពូល អាល្លឺម៉ង់មួយនេះ ដោហយក្នុងនោះរូបគេអាចរកគ្រាប់បាល់ បានរហូតទៅដល់ ១៨ គ្រាប់មកហើយក្នុងការបង្ហាញខ្លួនទាំង១៧ដង និងសល់ពាក់កណ្តាលរដូវកាលទៀត ដែលរូបគេត្រូវបន្តដំណើរជាមួយនឹងRB Lepzig ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top