កីឡា

វិរៈបុរស Super Cup របស់ក្លឹប Real Madrid ទទួលរងការពិន័យ តែមួយប្រកួតប៉ុណ្ណោះ ក្រោយកាតក្រហម ដ៏ល្បីល្បាញរបស់ខ្លួន

ខ្សែបម្រើសញ្ជាតិអ៊ុយរ៉ាហ្គាយកីឡាករ Fede Valverde របស់ក្លឹប Real Madrid ទីបំផុតត្រឹមតែ បានការពិន័យមួយប្រកួតប៉ុណ្ណោះសម្រាប់កាតក្រហមដែលកីឡាកររូបនេះបានទទួលនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនៃពានរង្វាន់ Spanish Supercup ប្រឆាំងនឹង Atletico Madrid កាលពីថ្ងៃអាទិត្យ។

នេះមានន័យថាValverde នឹងខកខានការប្រកួត La Liga នៅចុងសប្តាហ៍ក្រោយនៅឯទឹកដី របស់ Sevilla ។
រំលឹកដែរថាកីឡាករ Valverdeបានបង្ហាញខ្លួនតែរយៈពេល ៥ នាទីប៉ុណ្ណោះនៅចុងតង់និងជាម៉ោងបន្ថែមនៅក្នុងប្រកួតដ៏ស្វិតស្វាញនេះ។

Valverdeបានទាក់យកបាល់ចេញពីខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់Morataនៅចុងតង់ដែលបាល់កាត់សេចក្តីហើយជាលទ្ធផល ០-០ នេះគឺពិតជាបានជួយឲ្យReal Madridមានឧិកាសទៅដល់វគ្គទាត់បាល់១១ម៉ែត្រនិងលើកពានSuper Cupនេះម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top