កីឡា

កីឡាករបាល់ទាត់ឆ្នើម របស់ជប៉ុន Honda ប្រកាសបង្កើត ក្លិបបាល់ទាត់ខ្លួនឯង

តូក្យូ៖អតីតខ្សែបម្រើក្រុមជម្រើសជាតិជប៉ុន Keisuke Honda បាននិយាយថា លោកមានគម្រោងបង្កើតក្លិបបាល់ទាត់មួយនៅទីក្រុងតូក្យូ បន្ទាប់ពីការបណ្តាក់ទុនបរាជ័យនៅប្រទេសអូទ្រីសយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
កីឡាករវ័យ ៣៣ ឆ្នាំរូបនេះនឹងបានចុះឈ្មោះ ក្រុមបាល់ទាត់របស់ខ្លួន ដែលមានឈ្មោះថា One Tokyo ក្នុងលំដាប់ទី៤ នៃពានរង្វាន់បាល់ទាត់ Tokyo Shakaijin Soccer League ស្ថិតក្រោមច្បាប់ប្រកួតប្រជែង ។

យោងតាមគេហទំព័ររបស់ក្លិប ដែលទើបនឹងបង្កើតថ្មីបានឲ្យដឹងថា ការសាកល្បងបើកក្លិបសម្រាប់កីឡាករនាពេលអនាគត នឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២០នេះក្នុងការជួបអភិវឌ្ឍវិស័យ បាល់ទាត់ប្រទេសជប៉ុន ។

លោក Honda បានសរសេរនៅលើប្រព័ន្ធអ៊ីនធើណេតថា យើងចង់ឃើញកីឡាករ ដែលមានការតាំងចិត្តឈ្នះឈ្នះមកទីនេះ ចំណែករូបលោកត្រូវបានចុះបញ្ជីជាម្ចាស់ក្លិប។

អត្តពលិកម្នាក់ក្នុងចំណោមអត្តពលិក ដែលត្រូវបានគេស្គាល់ច្រើនជាងគេបំផុត នៅប្រទេសជប៉ុនជាមួយនឹងសក់ពណ៌ទង់ដែងរបស់លោកនោះ Honda បានតំណាងឲ្យប្រទេសជប៉ុន នៅក្នុងព្រឹត្តិការណ៍ប្រកួត World Cup ចំនួន៣ និងបានលេងឲ្យក្លឹប AC Milan និង CSKA Moscow។

លោកបានបន្តថា ខ្ញុំបានចែកផ្លូវគ្នាជាមួយក្រុមហូឡង់ Vitesse Arnhem កាលពីខែមុន បន្ទាប់ពីលេងឲ្យទើបតែបាន ៦ សប្តាហ៍។ កាលពីខែកញ្ញា CSKA Moscow។

លោកបាននិយាយនៅលើគេហទំព័រ One Tokyo ថា វាគឺជាការសម្រេចចិត្តដ៏ឈឺចាប់មួយ ក្នុងការដកខ្លួនចេញ ប៉ុន្តែខ្ញុំបានរៀនសូត្រច្រើនពីកំហុសនោះ ។
ខ្ញុំចង់បង្កើតក្លិបបាល់ទាត់មួយពីសូន្យ នៅទីក្រុងតូក្យូដែលអាចជះឥទ្ធិពល ដល់ពិភពលោក ហើយខ្ញុំចង់កសាងវារួមគ្នាជាមួយអ្នករាល់គ្នា ។

កីឡាករបាល់ទាត់ Honda ធ្លាប់ប្រកបអាជីពជាមួយក្លិបហូឡង់ VVV-Venlo, Pachuca និង Melbourne Victory របស់ម៉ិកស៊ិក បន្ទាប់ពីបង្ហាញខ្លួនអាជីពជាកីឡាករឲ្យក្រុម J.League នៅ Nagoya Grampus ចំពោះលេងបាន៩៨ ប្រកួតសម្រាប់ប្រទេសរបស់លោកដោយរកបាន ៣៧ គ្រាប់ក្នុងនាមជាខ្សែបម្រើប្រយុទ្ធ៕ ដោយ៖លី ភីលីព

Most Popular

To Top