កីឡា

Man United សម្លឹងឃើញ អតីតបុគ្គលិក PSG ម្នាក់សម្រាប់ តំណែង ប្រធាន ផ្នែកកីឡា

អតីតប្រធានផ្នែកកីឡាករ របស់ក្លឹប Porto និង PSG លោក Antero Henrique ត្រូវបានកាសែតអង់គ្លេស The Mirror បានចេញផ្សាយថា បានក្លាយជាគោលដៅនាំ មុខគេម្នាក់ក្នុងការ ទៅធ្វើការជាប្រធាន ផ្នែកកីឡារបស់ក្លឹបបិសាចក្រហម Man United ក្នុងពេលខាងមុខនេះ។

លើសពីនេះ គេជឿជាក់ថា ក្លឹបនិងបុរស រូបនេះបានធ្វើការ ពិភាក្សាគ្នា រួចរាល់ហើយ អំពីតំណែងនេះ។ លោក Henrique គឺជាមនុស្សដែលមានស្នាដៃបំផុតគ្រា ដែលនៅជាមួយនឹងក្លឹបបារាំង PSG ជាពិសេសកាលពីរដូវកាលកន្លងទៅក្នុងការចចារនាំយក កំពូលកីឡាករល្បីៗ ដូចជា Kylian Mbappe, Neymar និង Dani Alvesជាដើមមករួមក្លឹប។

កាលពីពេលនៅជាមួយនឹង Porto លោក Henrique ក្នុងនាមជាប្រធានកីឡានោះ បានធ្វើការដោះដូរនាំយកកីឡាករ ឆ្នើមមករួមក្លឹបនេះជាបន្តបន្ទាប់ ហើយជាលទ្ធផល Porto បានលើកពានរង្វាន់ក្នុងស្រុកដល់ទៅ៧សម័យ ក្នុងគ្រាដែលលោក ធ្វើការនៅទីនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top