កីឡា

Wijnaldum បើកទ្វារស្តាប់សំណើរនានា ក្នុងគ្រាដែលកុងត្រាចាស់ សល់តែ១៨ខែប៉ុណ្ណោះ ជាមួយនឹង Liverpool

គិតត្រឹមសប្តាហ៍នេះ កំពូលកីឡាករខ្សែបម្រើឆ្នើម របស់ក្លឹបហង្សក្រហម Liverpool កីឡាករ Gini WIjnaldum ត្រូវបានគេដឹងថា នៅសល់កុងត្រាចាស់តែ១៨ខែទៀតប៉ុណ្ណោះ ជាមួយនឹងក្លឹបហើយហាក់ មិនទាន់មានផែនការ ក្នុងការចចារគ្នាជាមួយនឹងក្លឹប ក្នុងការបន្តកុងត្រាថ្មីឡើយ។

កាសែតអង់គ្លេសThe Mirror នៅថ្ងៃអង្គារនេះបានសរសេរថាកីឡាករ ហាក់បីដូចជាបានបង្ហាញពីបំណងក្នុងការស្តាប់សំណើនានាជាមុនសិន មុនការសម្រេចចិត្តថ្មីរបស់ខ្លួនដោយក្នុងនោះ កីឡាករផ្ទាល់បាននិយាយយ៉ាងច្បាស់ហើយថា មិនសូវជាប្រញាប់ឡើយ ក្នុងការដោះស្រាយបញ្ហាកុងត្រាថ្មី ជាមួយនឹង Liverpool។

Wijnaldum កីឡាករហូឡុង់វ័យ២៩ឆ្នាំរូបនេះ គឺជាផ្នែកមួយដ៏សំខាន់របស់គ្រូបង្វឹកលោកKloppក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសការពីរដូវកាលមុន ក្នុងនាមជាក្លឹបជើងឯករងអង់គ្លេសផង និងជាម្ចាស់ពានរង្វាន់ធំបំផុត របស់អ៊ឺរ៉ុប Champion League ផងនិងកំពុងនាំឲ្យ Liverpool នាំមុខគេដាច់រដូវកាលនេះ ក្នុងការលើកពានរង្វាន់អង់គ្លេសជាលើកដំបូង ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top