តូក្យូ៖ លោក Shaun Bailey បេក្ខជនអភិរក្សសម្រាប់អភិបាលក្រុង នៃចក្រភពអង់គ្លេសបានមានប្រសាសន៍ថា ទីក្រុងឡុងដ៍ត្រៀមខ្លួនជាស្រេចធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួត អូឡាំពិកឆ្នាំ ២០២០ ប្រសិនបើការផ្ទុះឡើងនៃវីរុសថ្មី បង្ខំឲ្យការប្រកួតត្រូវបានផ្លាស់ប្តូរ ពីទីក្រុងតូក្យូប្រទេសជប៉ុនយោងតាម ការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ទីក្រុងឡុងដ៍ធ្វើជាម្ចាស់ផ្ទះអូឡាំពិកក្នុងឆ្នាំ ២០១២ ប៉ុន្តែមន្រ្តីអង់គ្លេស បានបង្ហាញនូវចក្ខុវិស័យ នៃការដកហូតកីឡាពីទីក្រុងតូក្យូ ដែលបានរៀបចំផែនការព្រឹត្តិការណ៍នេះ អស់រយៈពេល៧ ឆ្នាំចាប់តាំងពីការដេញថ្លៃរបស់ខ្លួន បានឈ្នះកាលពីឆ្នាំ ២០១៣ ។ វីរុសកូរ៉ូណាគឺជាជំងឺផ្តាសាយបានសម្លាប់មនុស្សជាង ២,០០០ នាក់នៅក្នុងប្រទេសចិន និងឆ្លងជាង ៧៤,០០០ នាក់នៅទូទាំងពិភពលោក បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រតិទិនកីឡានៅអាស៊ីដោយមានព្រឹត្តិការណ៍ ជាច្រើនត្រូវបានលុបចោល និងពន្យារពេល ។
ការប្រកួតកីឡាអូឡាំពិក ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកក្កដាអ្នករៀបចំបានបង្កើតក្រុមការងារ ដើម្បីសម្របសម្រួលជាមួយអាជ្ញាធរ សុខភាពសាធារណៈជុំវិញការរីករាលដាលនៃជំងឺនេះ ។
គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថាខ្លួន ត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោកថា មិនមានករណីណាមួយដែលមានផែនការលុបចោល ឬផ្លាស់ប្តូរទីតាំងកីឡាទេ។
នៅប្រទេសជប៉ុនមនុស្សរាប់រយនាក់បានឆ្លងវីរុសនេះ ដោយមានមនុស្សស្លាប់២នាក់ បានបញ្ជាក់នៅលើកប៉ាល់ដឹកនាវា Diamond Princess ចេញពីកំពង់ផែយ៉ូកូហាម៉ាបង្កឲ្យមានការព្រួយបារម្ភថា ព្រឹត្តិការណ៍កីឡាកំពូល ៗ នៅលើពិភពលោកប្រហែលជាមិនកើតឡើងទេ៕ ដោយ៖លី ភីលីព