កីឡា

Barcelona ទិញបានកីឡាករ តម្លៃ១៥លានផោនម្នាក់ ជាអតីតកីឡាករនៅ Middlesbrough

The Mirror នៃចក្រភពអង់គ្លេសនៅ ថ្ងៃព្រហស្បតិ៍ទី២០ខែកុម្ភៈនេះ បានឲ្យដឹងថាអតីតកីឡាករ របស់ក្លឹបអង់គ្លេស Middlesbrough កីឡាករ Martin Braithwaite បានក្លាយទៅជាសមាជិកក្លឹបយក្សអេស្បាញជាផ្លូវការហើយ ។

បច្ចុប្បន្នរូបគេកំពុងលេងឲ្យក្លឹបនៅអេស្បាញ Leganes ហើយការផ្ទេរមកទីនេះ គឺត្រូវបានគេមើលឃើញថាគឺ ដើម្បីចាប់យកឧិកាសបង្ហាញខ្លួនជំនួសតំណែង របស់កីឡាករ Ousmane Dembele ដែលកំពុងបន្តព្យាបាលរបួសនៅឡើយនោះ។

Barcelona បានបញ្ជប់ទៅក្នុងការចុះកុងត្រាកីឡាកររូបនេះ ជាផ្លូវការក្នុងតម្លៃខ្លួនប្រមាណជា ១៥ លានផោនក្នុងរយៈពេលដល់ទៅ៤ឆ្នាំ ខណៈដែលជាក់ស្តែងរបួសរបស់ Dembeleនឹងត្រូវការពេលវេលាសរុបយ៉ាងហោចណាស់៥ខែ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top