កីឡា

លោក អ៊ុក សិទិ្ធជាតិ៖អនុប្រធាន សហព័ន្ធអត្តពលកម្មអាស៊ីទស្សនាកិច្ចនៅកម្ពុជា ដើម្បីជួយរៀបចំផែនការ អភិឌ្ឍនឆ្ពោះទៅ SEA GAMES ២០២៣

ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក អ៊ុក សិទិ្ធជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្ម ស័្មគ្រចិត្តបានអនុញ្ញាត ឲ្យលោក Suarpong Ariyamon gkol អនុប្រធាន និងលោក Shuggumarran  ជាអគ្គលេខាធិការនៃសហព័ន្ធអត្តពលកម្មអាស៊ីជួបពិភាក្សា ក្នុងការផ្តល់អភិឌ្ឍន និងបច្ចេកទេសកីឡាអត្តពលកម្មកម្ពុជាសម្រាប់ត្រៀមខ្លួនការប្រកួតកីឡា SEA GAMES ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣នៅអគ្គនាយកដ្ឋានកីឡានៃពហុកីឡដ្ឋានជាតិ។

លោក អ៊ុក សិទិ្ធជាតិ បានមានប្រសាសន៍ថា លោកអនុប្រធាន និងអគ្គលេខាធិការរបស់សហព័ន្ធអត្តពលកម្មទ្វីបអាស៊ីទស្សនាកិច្ចនៅកម្ពុជាជាផ្លូវការរយៈពេល២ថ្ងៃនៅដើម្បីជួយរៀបចំផែនការអភិឌ្ឍនក៏ដូចជាការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅកាន់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឆ្នាំ២០២៣តាមការស្នើសុំរបស់សហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្ត។

លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស័្មគ្រចិត្តបានប្រាប់ឲ្យដឹងថា គោលបំណងលោកអនុប្រធាន និងអគ្គលេខាធិការរបស់សហព័ន្ធអត្តពលកម្មទ្វីបអាស៊ីគឺចង់ដឹងពីស្ថានភាពសហព័ន្ធយើងក្នុងការត្រៀមខ្លួនសម្រាប់ការប្រកួតកីឡា SEA GAMES ២០២៣ដូចជាវិញ្ញាសា និងសម្ភារប្រកួតគ្រប់គ្រាន់ដែលយើងត្រូវតែមានជាដាច់ខាត៕ ដោយ៖លី ភីលីព

Most Popular

To Top