កីឡា

Arteta ជឿជាក់ថានឹងអាច បញ្ចុះបញ្ចូលឲ្យ Aubameyang បន្តលេងជាមួយ នឹងក្លឹប

ក្រោយចប់ការប្រកួតយកឈ្នះ Everton ក្នុងលទ្ធផល៣ទល់នឹង ២ទាំងប្រផិតប្រផោយ ដោយក្នុងនោះ២គ្រាប់រកបាន ដោយកីឡាករខ្សែប្រយុទ្ធ Aubameyang នោះគ្រូបង្វឹក ក្លឹបលោក Mikel Arteta បានចេញមកធ្វើសេចក្តីថ្លែងមួយភ្លាមថាលោក មានជំនឿចិត្តថា នឹងអាចជម្រុញឲ្យខ្សែប្រយុទ្ធរូបនេះក្នុងការបន្ត លេងនៅទីនេះបន្ថែមទៀត។

កីឡាកររូបនេះរកបាន១៩ គ្រាប់មកហើយក្នុងការបង្ហាញខ្លួន រដូវកាលនេះប៉ុន្តែចុងក្រោយ នេះមានព័ត៌មានចចាមអារ៉ាមជា ច្រើនអំពីការចាកចេញរបស់ គេចេញពី អង់គ្លេស។ កុងត្រាចាស់ដែលនឹងត្រូវអស់សុពលភាព រហូត ដល់ចុងបញ្ចប់រដូវកាលក្រោយ នោះកំពុងមានការទាក់ទងពីសំណាក់ក្លឹបធំៗនៅអ៊ឺរ៉ុប ជាច្រើន។

លោកArtetaបានបញ្ជាក់យ៉ាងដូចនេះថា Aubameyang សាកសមណាស់ដែរក្លាយ ទៅជាគោលដៅរបស់ក្លឹប ផ្សេងទៀតប៉ុន្តែលោកជឿជាក់ថាក្លឹបនឹង អាចធ្វើឲ្យកីឡាកររូបនេះបន្តក្នុងការរស់នៅទីនេះហើយគឺ ជាកន្លែងដ៏ល្អបំផុត សម្រាប់អនាគតរបស់គេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top