កីឡា

Tevez នៅតែខ្លាំងក្រោយ ផ្ទេរទៅលេង ឲ្យក្លឹបស្រុកកំណើតBoca Junoirs

កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ កីឡាករខ្សែប្រយុទ្ធជើងចាស់ Carlos Tevezអាចរកស៊ុតបញ្ចូលទីបាន១គ្រាប់ ជួយឲ្យក្លឹប Boca Juniors យកឈ្នះGodoy Cruz ក្នុងលទ្ធផល៣ទល់នឹង០ក្នុងក្របខណ្ឌ Argentinian Superliga។

Tevezបានជួយឲ្យម្ចាស់ផ្ទះ រកបាន១គ្រាប់នាំមុខមុនក្នុងនាទីទី១៩បន្ទាប់ ពីការបោះបាល់ដោយមិត្តរួមក្លឹបកីឡាករ Guillermo Fernandezនិងទាញយកស៊ុតក្នុង ចំងាយដល់ទៅ២៥យ៉ាត។ក្នុងវ័យដល់ទៅ៣៦ឆ្នាំ ទៅហើយ Tevez មកដល់ពេលនេះរកបាន ៤គ្រាប់មកហើយសម្រាប់៤ប្រកួតចុងក្រោយ របស់ក្លឹបហើយក៏ជាជ័យ ជំនះរបស់ក្លឹបទី៤ ជាប់គ្នាផងដែរ។

អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប បិសាចក្រហម Man United និងJuventus រូបនេះត្រូវបានគេដឹងថាមិនដែលរបួសនិងសម្រាកយូរ ពីការប្រកួតរបស់ក្លឹបឡើយ ហើយតែងតែដើរតួជាកីឡាករសំខាន់ក្នុងការ ប្រកួតទាំងឡាយរបស់ ក្លឹបក្រោមការ ដឹកនាំ របស់លោកEduardo Salvio៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top