ភ្នំពេញ៖ នៅថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង កិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងកិច្ចប្រជុំនេះផងដែរក៏បានការអញ្ជើញចូលរួមពីររដ្ឋមន្ត្រីតំណាងឲ្យក្រសួងពាក់ព័ន្ធ និងអភិបាលរាជធានីខេត្តមួយចំនួនទៀត ដើម្បីអនុវត្តតាមសេចក្ដីសម្រេចរៀបចំសមាសភាពបញ្ចូលបន្ថែមទៅជាអនុប្រធានក្នុងគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ហើយគោលបំណងនៃការដាក់បញ្ចូលបន្ថែមសមាសភាពគណៈកម្មាធិការកីឡាស៊ីហ្គេមថ្មីនេះទៀតគឺដើម្បីបញ្ជ្រាបការគាំទ្រដល់កម្មវិធីព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣។
លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការCAMSOCបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះបានបញ្ចប់ទៅដោយភាពរលូន បន្ទាប់ពីសម្ដេចពិជ័យសេនា បានបង្ហាញចេញនូវសក្ដានុពលនៃការរៀបចំដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមនេះបានទទួលនូវធាតុចូលយ៉ាងសំខាន់ ៗនិងការសម្រេចមួយចំនួនក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២០។
ដោយនៅក្នុងនោះទៀតបានរំលេចចេញនូវទិដ្ធភាពចំនួន២គឺទី១ អ្វីជាសមិទ្ធិផលដែលយើងបានធ្វើកាលពីឆ្នាំ២០១៩កន្លងមកដែលយើងបានជួយដល់គណៈកម្មការជំនាញជានយោបាយក្នុងការដឹកនាំ និងមួយទៀតគឹយើងបានជួយទៅដល់សហព័ន្ធកីឡាជាតិមួយចំនួននៅលើគោលការណ៍នៃការជម្រុញនិងអភិវឌ្ឍន៍ជំនាញ ។
លោកបានបន្តថា ដូចជាការផ្ដល់ថវិការបន្ថែមដល់ការចូលរួមប្រកួតជើងឯកផ្សេងៗនៅក្រៅប្រទេសនិងការបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនីនៅក្រៅប្រទេស ឆ្នាំ២០១៩ហើយជាលទ្ធផលគឺបានស្ដែងជាចេញជាលទ្ធផលរបស់ស៊ីហ្គេមដែលយើងបានរួមគ្នាធ្វើរវាងសសរស្ដម៣គឺក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ៕ ដោយ៖លី ភីលីព