កីឡា

ឥណ្ឌូនេស៊ី ពិចារណាការដេញថ្លៃអូឡាំពិក ២០៣២ សម្រាប់ទីក្រុងថ្មីដោយមានជំនួយពី SoftBank

ហ្សាការតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងថ្លឹងថ្លែងការដេញថ្លៃកីឡាអូឡាំពិកឆ្នាំ ២០៣២ ដែលផ្តោតលើរដ្ឋធានីថ្មី មិនទាន់បានសាងសង់របស់ប្រទេសនេះ ហើយកំពុងពិភាក្សាជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន SoftBank លោក Masayoshi Son និងវិនិយោគិនដទៃទៀត សម្រាប់ការគាំទ្រ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រទេសនេះមានប្រជាជនច្រើនបំផុតទី៤ នៅលើពិភពលោកបានបង្ហាញ កាលពីខែសីហាគ្រោងនឹងបង្កើតរដ្ឋធានីថ្មី “ឆ្លាតវ៉ៃ និងបៃតង”មានទំហំទឹកប្រាក់ ៣៤ ពាន់លានដុល្លារនៅលើកោះ Borneo ជាតំបន់ ព្រៃឈើដើម្បីជំនួស កន្លែងដែលមានមនុស្សច្រើន កម្លាំងបំពុលនៃទីក្រុងហ្សាការតា កំពុងលិចចូលសមុទ្របន្តិចៗម្តង ។

យោងតាមប្រធានក្រុមប្រឹក្សា វិនិយោគឥណ្ឌូណេស៊ី (BKPM) រដ្ឋាភិបាលកំពុងវាយតម្លៃ ពីរបៀបធ្វើឲ្យរដ្ឋធានីថ្មី ដែលមិនបញ្ចេញឈ្មោះក្លាយជា ទីក្រុងបេក្ខជនរបស់ខ្លួន សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ២០៣២ ។ វាបានដាក់សំណើដេញថ្លៃរួចហើយ សម្រាប់ចាការតាហើយវាមិនច្បាស់ទេថា តើផែនការថ្មីនេះនឹងរួមបញ្ចូល ព្រឹត្តិការណ៍ណាមួយនៅទីនោះ។

ប្រធាន BKPM លោក Bahlil Lahadalia បានប្រាប់ថា ផែនការបណ្តោះអាសន្នត្រូវបាន បង្ហាញដល់វិនិយោគិនមួយចំនួន។ មន្រ្តីជាន់ខ្ពស់ឥណ្ឌូនេស៊ីបាន លើកឡើងពីការគាំទ្រដែល អាចធ្វើទៅបានរបស់ក្រុមហ៊ុន SoftBank ក្នុងផែនការអូឡាំពិកជាមួយលោក Son នៅហ្សាកាតានៅចុងខែកុម្ភៈ។ ប្រជាជនបាននិយាយក្នុងលក្ខខណ្ឌ អនាមិកដោយសារពួកគេមិនត្រូវបាន អនុញ្ញាតឲ្យនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ។

លោក Widodo បានចុះឈ្មោះជាស្ថាបនិកក្រុមហ៊ុន SoftBank នៅឆ្នាំនេះរួមជាមួយ អតីតនាយករដ្ឋមន្រ្តីអង់គ្លេសលោក Tony Blair និងព្រះអង្គម្ចាស់ Sheikh Mohammed Bin Zayed al Nahyan ដែលជានាយកក្រោនរបស់ទីក្រុង Abu Dhabi ដើម្បីដើរតួនាទីជាទីប្រឹក្សា និងជួយទាក់ទាញថវិកា ៕

ដោយ៖ លី ភីលីព

Most Popular

To Top