កីឡា

វង្ស វិឆ័យ ប៉ះជើងខ្លាំងថៃ Ao Vatan នាព្រឹកថ្ងៃអាទិត្យ លើសង្វៀនខារ៉ាបាវ របស់ SEATV

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា វង្ស វិឆ័យ ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ប៉ះអ្នកប្រដាល់ឆ្លងដែនថៃ Ao Vatan ម្ងន់៦៧គីឡូក្រាម រីឯអ្នកប្រដាល់ ផាន រះ ក្លិបតាព្រហ្មមានជ័យជួបអ្នកប្រដាល់ថៃ Phat Ngam ម្ងន់៦០គីឡូក្រាមនៃព្រឹត្តិការណ៍ ប្រដាល់ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នៅលើសង្វៀន SEATV នារសៀលថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២០។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា អ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបចចកងពលតូចទ័ពឆ័ត្រយោង៩១១ មិនដែលជួបប្រកួតជាមួយអ្នកប្រដាល់ថៃ Ao Vatanឡើយ ចំពោះ Ao Vatan ជាអ្នកប្រដាល់ចាស់ធ្លាប់មក ប្រកួតនៅស្រុកខ្មែរច្រើនលើក ព្រមទាំងមានស្នៀតប្រដាល់ល្អ តែការវាយចេញចូលរាងយឺត ។

ដូច្នេះ វង្ស វិឆ័យ មិនអាចមើលស្រាលគេបានទេ តែយ៉ាងណា Ao Vatan ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះវង្ស វិឆ័យ ក៏មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនមិនចាញ់ Ao Vatan ទេ។ វិឆ័យមួយរយៈចុងក្រោយនេះ មានការរីកចម្រើននិងជឿនលឿនច្រើន ហើយក៏ទើបឈ្នះមេដាយមាសថ្មីៗនេះ។

ចំណែកវិឆ័យ របៀបវាយរបស់គេ កាន់តែល្អ និង រហ័សជាងមុន ហើយកម្លាំងកាយសម្បទានិង ទឹកចិត្តរបស់គេគឺខ្លាំងជានិច្ច។ វង្ស វិឆ័យប្រកួត៦៣លើក ឈ្នះ៥៧លើក និង ចាញ់០៦លើក មិនដែលស្មើ ខណៈ Ao Vatan ប្រកួត១៣១លើក ឈ្នះ៩០លើក ចាញ់៣៦លើក និងស្មើ៥លើក។

អ្នកប្រដាល់ ផាន រះ ក្លិបតាព្រហ្មមានជ័យជួបអ្នកប្រដាល់ថៃ Phat Ngam ម្ងន់៦០គីឡូក្រាម។ អ្នកប្រដាល់ថៃរូបនេះ គេមានផ្លែល្អ និងរឹងមាំណាស់ ។ អ្នកប្រដាល់ថៃ ផាន រះ រូបនេះ គឺមានស្នៀតប្រដាល់ និងបច្ចេកទេសល្អហើយ វាយខ្លាំងថែមទៀត និងប្រកួត ៧៥លើក ឈ្នះ៦៥លើក និងចាញ់១០លើក មិនដែលស្មើ ។

ចំណែក Phat Ngam ជាអ្នកប្រដាល់ល្អ និងខ្លាំង ទោះបីមានស្នៀតប្រដាល់ និងបច្ចេកទេសល្អ ហើយវាយខ្លាំងក៏ដោយ នៅរូបគេមិនអាចធ្វើប្រហេសបានឡើយ ។ Phat Ngam គេមានប្រវត្តិប្រកួតចំនួន១៣៥លើក ឈ្នះ១១១លើក ចាញ់២១លើក និងស្មើពិន្ទុ៣លើក។

ដោយ៖ លី ភីលីព

Most Popular

To Top