កីឡា

អ្នកប្រដាល់កម្ពុជាជើងខ្លាំង ចាន់ សំអាត ប៉ះជើងខ្លាំង អាមេរិកនៅសង្វៀន Boostrong Fighter On Fire របស់ SEATV នាព្រឹកថ្ងៃអាទិត្យ

ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅសង្វៀន Boostrong Fighter On Fire របស់ SEATV អ្នកប្រដាល់កម្ពុជាចាន់ សំអាត ក្លិបអប់រំកាយកីឡា ស្រុកអន្លង់វែងប៉ះអ្នកប្រដាល់ថៃ Pha Thalek ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។

លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំ SEATV បានឲ្យដឹងថា សម្រាប់ការប្រកួតចាន់ សំអាត និង Pha Thalek ក៏មិនធ្លាប់ជួបគ្នាដែរកន្លងមក តែយ៉ាងណា ចាន់ សំអាត ក៏រាងយ៉ាប់បន្តិចជាមួយ Pha Thalek ទោះបីមានកាយសម្បទា អំណោយផលល្អ គឺខ្ពស់ ដៃវែង ជើងវែង ដែលអាចប្រើស្នៀតទាត់ ធាត់ ជង្គង់ ឬកែង ប្រកបដោយប្រសិទ្ធភាពល្អជាងក៏ពិតមែន។

ចំណែកPha Thalek មានតិចនិកវាយ និងផ្លែល្អ ព្រមទំាងអាចប្រើស្នៀតទាត់ ធាត់ ជង្គង់ ឬកែង ប្រកបដោយប្រសិទ្ធភាពល្អ។ អ្នកប្រដាល់ថៃរូបនេះប្រកួត ៧៦លើក ឈ្នះ៥៥លើក និងចាញ់១២លើក និងមិនដែរស្មើ ខណៈ ចាន់សំអាត ប្រកួត៧៨លើក ឈ្នះ៥៩លើក ចាញ់១៦លើកនិងស្មើ ៣លើក ៕

ដោយ៖ លី ភីលីព

Most Popular

To Top