ក្នុងពេល ដែលមានពិន្ទុវ៉ាដាច់ លើតារាងពីក្រុមលេខរៀងទី២ ដល់ទៅ២៥ពិន្ទុក្តី ប៉ុន្តែតារាឆ្នើម របស់ក្រុមហង្សក្រហម Liverpool កីឡាករ Andy Robertson បានលើកឡើងថា រូបគេមានអារម្មណ៍រីករាយខ្លាំង នៅពេលដែលក្រុមMan City ដែលជាក្រុមលេខរៀងទី២ នោះបន្តបរាជ័យ ការប្រកួតរបស់គេ។
Robertson បានបញ្ជាក់យ៉ាងដូចនេះថា វាបានផ្តល់ឲ្យរូបគេនូវអារម្មណ៍ដ៏រីករាយមួយ នៅពេលដែលបានទស្សនាការ ប្រកួតបរាជ័យ របស់Man Cityក្រោមថ្វីដៃរបស់Man Unitedកាលពីចុងសប្តាហ៍កន្លងមក ដែលមានន័យថាLiverpool នឹងត្រូវការជ័យជំនះ តែ២ប្រកួតទៀតប៉ុណ្ណោះ ក្នុងការប្រកួតទាំង៩ ដែលនៅសេសសល់ក្នុងលីក ដើម្បីលើកពានរង្វាន់អង់គ្លេស ជាលើកដំបូង ក្នុងរយៈពេល៣០ឆ្នាំ មកហើយនោះ។
ទោះបីជាយ៉ាងណាក្តីឧិកាស ដើម្បីការពារតំណែងជើងឯក Champion League របស់ខ្លួននឹងកំពុង ស្ថិតនៅក្នុងស្ថានភាពលំបាក ដោយខ្លួននឹងត្រូវរកគ្រាប់ឲ្យបាន ក្នុងការប្រកួត នៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្រោយបរាជ័យក្នុងលទ្ធផល ១ទល់នឹង០កាលពីជើងទី១ ជាមួយនឹងAtletico Madrid៕
ប្រែសម្រួល៖ស៊ុនលី