កាសែតអង់គ្លេស The Sunsports នៅថ្ងៃអាទិត្យនេះ បានសរសេរថា អតីតកីឡាករ ខ្សែប្រយុទ្ធ របស់ក្លឹប Leicester City កីឡាករ Riyad Mahrez នឹងអាចធ្វើការ សម្រេចចិត្តមួយចុងក្រោយ នៅមុនពេលវេលា នៃកុងត្រាចុងក្រោយ នឹងមកដល់ជាមួយ នឹងក្លឹបMan Cityដែលជឿជាក់ថា នឹងអាចប្រឈមមុខទៅ នឹងបម្រាមលេង នៅChampion League ដល់ទៅ២ រដូវកាលជាប់គ្នា។
តាមពិត Mahrez ចាប់ផ្តើមអាជីពដំបូង របស់ខ្លួនតាំងតែពី នៅប្រទេសបារាំង ជាមួយនឹង ក្លឹបLe Havre ហើយជឿជាក់ថា លើកនេះគឺជាឧិកាស ក្នុងការត្រឡប់ទៅកាន់ទីនោះវិញ ក្រោយពេល ដែលPSG កំពុងផ្តល់សំណើរទៅកាន់ក្លឹបMan Cityរួចរាល់ហើយ ដើម្បីរងចាំការសម្រេចចិត្ត របស់ក្លឹបនិងកីឡាករ ។
ទំរង់លេងរបស់ Mahrez នៅតែល្អនៅឡើយ ប៉ុន្តែការផ្ទេរទៅកាន់PSGរូបគេ នឹងត្រូវបានជឿជាក់ថា នឹងបានត្រឹមជាកីឡាករបម្រុង ពីក្រោយMbappeប៉ុណ្ណោះ ។ រដូវកាលនេះ ក្រោមការដឹកនាំ របស់លោកPep កីឡាករអាល់ហ្ស៊េរីរូបនេះ រកបាន៩គ្រាប់ ក្នុងការបង្ហាញខ្លួនទាំង៣៧ដង ៕
ប្រែសម្រួល៖ស៊ុនលី