កីឡា

ក្លឹបទាំងឡាយ របស់ Premier League ជឿជាក់ថា ពួកគេនឹងខាតបង់ ប្រាក់ ដល់ទៅ ១ពាន់លានដុល្លារ

កាសែតអង់គ្លេស The Sunsports នៅថ្ងៃនេះបានសរសេរថា ក្លឹបទាំងអស់ របស់លីកកំពូលអង់គ្លេសត្រូវបាន គេជឿជាក់ថា នឹងខាងបង់ប្រាក់ដល់ទៅ១ពាន់លានដុល្លារ ប្រសិនបើលីគពិតជាបានសម្រេចចិត្តថានឹងត្រូវបញ្ចប់ ទៅនៃការប្រកួតទាំងអស់ ដែលនៅសេសសល់ មែននោះ។

បញ្ហាហិរញ្ញវត្ថុដែលត្រូវ បានគេ ពិនិត្យឃើញនេះបានក្លាយទៅជាកត្តាសំខាន់ដែលទាំងក្លឹបនិងលីគនៅតែមានបំណងចង់បន្ត លេងរដូវកាលដែល នៅសល់ទោះបីជា បញ្ហាវាយប្រហារដោយកូរ៉ូណាកំពុង តែមានខ្លាំងក្តី។

មួយក្នុងចំណោមប្រាក់ដែលពួកគេខាតបង់ គឺការបង់ប្រាក់ប្រមាណជា ២០លានផោនក្នុងមួយក្លឹបទៅឲ្យកម្មវិធីទូរទស្សន៍ ដែលពួកគេបានទទួល កាលពីត្រីមាសចុងក្រោយនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top