កីឡា

អង្គការកីឡា IOC កំពុងធ្វើការជជែក អំពីវិបត្តិមេរោគ ជាមួយអង្គការជាសមាជិក

LAUSANNE៖ ប្រភពជិតស្និទ្ធនឹង IOC បាននិយាយថា នៅសល់ពេលមិនដល់៥ខែទៀត ដល់ព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកតូក្យូ ប្រធានគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ លោកThomas Bach មានគម្រោងពិភាក្សាបន្ទាន់ ជាមួយអង្គការជាសមាជិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ប្រភពមួយដែលជិតស្និទ្ធនឹង IOC បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ថា IOC គ្រោងនឹងធ្វើសន្និសីទកាសែតមួយ នៅថ្ងៃអង្គារនេះ ដើម្បី ជូនដំណឹង ដល់សហព័ន្ធអន្តរជាតិ អំពីស្ថានភាព ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក និងអត្តពលិក។
សហព័ន្ធកីឡាអន្តរជាតិមួយ បានបន្ថែមថា “IOC” នឹងទទួលយកនូវសកម្មភាព ត្រូវបានធ្វើឡើង“ ដើម្បីឆ្លើយតបទៅនឹងវិបត្តិជំងឺកូរ៉ូណា ហើយសហព័ន្ធនឹងមានឱកាសសួរសំណួរ។

អ្នកនាំពាក្យរបស់ IOC បានបន្ថែមទៀតថា IOC ធ្វើការពិភាក្សាជាទៀងទាត់ ជាមួយដៃគូអូឡាំពិកទាំងអស់ ហើយជូនដំណឹងជាទៀងទាត់ដល់ពួកគេ ។ ខណៈព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើន ត្រូវបានពន្យារពេល ឬលុបចោល លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ីនហ្សូ អាបេ បានសន្យាកាលពីថ្ងៃសុក្រថា ទីក្រុងតូក្យូនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិក ដូចដែលបានគ្រោងទុក នៅខែកក្កដា និងសីហា ទោះបីជាមានសំណួរ ដែលលើកឡើង ដោយរោគរាតត្បាតនេះ។

លោក Thomas Bach បាននិយាយថា អង្គការរបស់លោក នឹងអនុវត្តតាមអនុសាសន៍ របស់អង្គការសុខភាពពិភពលោក ទាក់ទងនឹងការពន្យារពេល ដែលអាចកើតមាន៕ ដោយ៖លី ភីលីព

Most Popular

To Top