ប្រើពេលត្រឹមតែ១ខែប៉ុណ្ណោះ ក្នុងនាមជាកីឡាករ របស់ក្លឹបបិសាចក្រហម Man United កីឡាករ ព័រទុយហ្គាល់ Bruno Fernandes នៅថ្ងៃចន្ទនេះ បានលើកពានរង្វាន់ ជាកីឡាករល្អបំផុត ប្រចាំខែកុម្ភៈ ជាលើកដំបូង ។
ទំរង់ដ៏ល្អមិនអាចប្រកែក បាន របស់Fernandes ថែមទាំងបានជួយឲ្យទំរង់លេង របស់ក្រុមទាំងមូលល្អប្រសើរខ្លាំង គួរឲ្យភ្ញាក់ផ្អើល ។ Fernandesបង្ហាញខ្លួនជាប់គ្នា ៩ប្រកួត ឲ្យក្លឹបរកបាន៣គ្រាប់ និងជួយមិត្តរួមក្រុមរកគ្រាប់បាល់ បានជាច្រើនផ្សេងទៀត ហើយមកដល់ពេលនេះ១១ ប្រកួតហើយMan Unitedមិនទាន់ស្គាល់ការបរាជ័យនៅឡើយ។
ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងឧិកាសទទួលពានរង្វាន់ ជាលើកដំបូងនៅលីក កំពូលអង់គ្លេស Fernandes បានបញ្ជាក់សាជាថ្មី ថា Man United គឺជាក្តីសុបិន្តរបស់ខ្លួនហើយ សារភាពថា កាលពីពេលមុនផ្ទេរពី Sporting Lisbon មានក្លឹបជាច្រើន ដែលបានទាក់ទង ប៉ុន្តែរូបគេបានបញ្ជាក់ ក្លឹបយ៉ាងច្បាស់ថាគឺMan Unitedប៉ុណ្ណោះដែលរូបគេនឹងផ្ទេរ មកលេងជាមួយ៕
ប្រែសម្រួល៖ស៊ុនលី