យោងតាមការចេញផ្សាយ នៅថ្ងៃពុធទី១៨ ខែមិនានេះ បានសរសេរថា ទីបំផុតព្រឹត្តិការណ៍ នៃពានរង្វាន់ដ៏ធំបំផុត នៅអ៊ឺរ៉ុបទាំង២ គឺChampion LeagueនិងEuropa League នឹងអាចត្រឡប់មកផ្តល់ភាពកំសាន្ត ជូនអ្នកគាំទ្រ លើពិភពលោកវិញ បានហើយ នៅចុងសប្តាហ៍នេះតែម្តង ។
ទោះបីជាយ៉ាងណាក្តី ប្រភពដដែល បានសរសេរទៀតថា ក្នុងរយៈពេលដ៏ខ្លីបែបនេះ UEFA គឺកំពុងធ្វើការងារយ៉ាង មមាញឺកដើម្បីពិនិត្យនិងត្រួតពិនិត្យ ឲ្យបានម៉ត់ចត់មុនការប្រកួត ទាំងនោះត្រូវបានធ្វើឡើង ហើយជឿជាក់ណាស់ថា នឹងមិនមានអ្នកគាំទ្រអាចចូលទស្សនា ដោយផ្ទាល់បានក្តី ហើយលើសពីនេះ គឺគណកម្មការរៀចំព្រឹត្តិការណ៍ នឹងត្រូវធ្វើការ រៀបចំការប្រកួតឡើងវិញ ប្រញាប់បំផុតដោយធ្វើយ៉ាងណា ឲ្យបានចាប់មុនថ្ងៃទី៣០ខែមិថុនា។
កាលពីថ្ងៃអង្គារម្សិលមិញនេះ UEFA ទើបតែ បានប្រកាសសម្រេច លប់ចោលព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ និងត្រូវលើកទៅដល់ឆ្នាំ២០២១ ជំនួសវិញខណៈដែលលីកកំពូល អង់គ្លេសPremier Leagueនៅតែបន្តការវិភាគរបស់ខ្លួននៅឡើយ ចំពោះការសម្រេចចិត្តថាត្រូវលប់ចោល ឬបន្តដំណើរការរបស់ខ្លួនឡើងវិញ៕
ប្រែសម្រួល៖ស៊ុនលី