កីឡា

Arsenal ដាក់តម្លៃខ្លួនរបស់ Aubameyang សម្រាប់ Barcelona

នៅថ្ងៃពុធទី១៨ ខែមីនានេះ កាសែតអង់គ្លេសThe Mirror បានចុះផ្សាយថា ទីបំផុតកាំភ្លើងធំ Arsenal បានប្រកាសដាក់ជាតម្លៃ ទៅឲ្យក្លឹបយក្សអេស្បាញ Barcelona ចំពោះបំណងចង់បានកីឡាករ ខ្សែប្រយុទ្ធAubameyang ក្នុងពេលដែលទីផ្សារ ដោះដូរកីឡាករ នឹងត្រូវបើក នៅរដូវក្តៅខាងមុខនេះ។

Aubameyang នឹងអាចចាកចេញពី Emirates ប្រសិនបើBarcelona ហ៊ានចាយលុយ៥០លានផោន ដែលត្រូវបានគេជឿជាក់ថា បានទាមទារដោយArsenal។ កីឡាករវ័យ៣០ឆ្នាំរូបនេះ មានទំរង់លេងល្អ ទោះក្នុងវ័យជ្រេបន្តិចក្តី ដោយរដូវកាលនេះ រូបគេរកបាន១៧គ្រាប់មកហើយ ក្នុងការបង្ហាញខ្លួន ទាំង២៦ដងរបស់ខ្លួន។

កុងត្រាចាស់ជាមួយនឹងក្លឹបអង់គ្លេស បច្ចុប្បន្នគឺមានសុពលភាពត្រឹមខែមិថុថា ឆ្នាំក្រោយប៉ុណ្ណោះ ប៉ុន្តែកិច្ចពិភាក្សាគ្នា ដើម្បីបន្តកុងត្រាថ្មី គឺមិនមានសញ្ញានៅឡើយ ដោយគេអាចជឿជាក់បានថា កីឡាករផ្ទាល់ក៏មានបំណង ចង់ចាកចេញពីទីនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top