កីឡា

Gary Neville និងGiggs នឹងប្រើប្រាស់សណ្ឋាគារ របស់ខ្លួន ឲ្យក្រុមការងារប្រយុទ្ធប្រឆាំង កូរ៉ូណាស្នាក់នៅ

នៅថ្ងៃព្រហស្បតិ៍ទី១៩ ខែមិនានេះ កាសែតអង់គ្លេស The Sun បានចេញផ្សាយថា អតីតកីឡាករល្បី របស់ក្លឹបបិសាចក្រហម Man United ទាំងពីររូបគឹ Gary Neville និងRyan Giggs បានប្រកាសថា ខ្លួននឹងទទួលយកក្រុមការងារ របស់អជ្ញាធរ សុខាភិបាលជាតិ ហៅកាត់ថា NHS ក្នុងការស្នាក់នៅ ក្នុងសណ្ឋាគាររបស់ខ្លួនទាំងពីរ កន្លែង ក្នុងរយៈពេលប៉ុន្មានខែ ខាងមុខនេះ ដើម្បីបេសកកម្មប្រយុទ្ធប្រឆាំង ទៅនឹងមេរោគCOVID-19។

ក្នុងនោះផងដែរ លោកNeville ក៏បានបញ្ជាក់ដែរថា បុគ្គលិករបស់ខ្លួនទាំងអស់ នឹងបន្តធ្វើការដដែលនៅទីនោះហើយ ព្រមទាំងបើកប្រាក់ខែ ដូចធម្មតាទោះបីជាបច្ចុប្បន្ន វិស័យទេសចរណ៍គឺ ធ្លាក់ដល់បាតក្តី នៅក្នុងប្រទេសអង់គ្លេស ហើយលោកបានសន្យាធានា ដល់ការថែរក្សាសុខភាព របស់បុគ្គលិកទាំងអស់ របស់ខ្លួនផងដែរ ចំពោះស្ថានភាព បច្ចុប្បន្នបែបនេះ។

Neville បានបញ្ជាក់ថា ការពិភាក្សាគ្នាជាមួយ នឹងតំណាង ខាងក្រសួងសុខាភិបាល និងរូបលោកបានធ្វើឡើង តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយចុងក្រោយលោក បានសម្រេចចិត្តថា នឹងចំណាយសណ្ឋាគារ ដែលមានបន្ទប់ សរុប១៧៦របស់ខ្លួន ទៅឲ្យក្រុមការងារប្រយុទ្ធប្រឆាំង កូរ៉ូណាទាំងអស់ ស្នាក់នៅចាប់ពីថ្ងៃសុក្រ ស្អែកនេះហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top