ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ សហព័ន្ធកីឡាប្រដាល់ គុនខ្មែរបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ក្នុង នោះ សមាសភាព ដែលចូលរួមមាន ថ្នាក់ ដឹកនាំសហព័ន្ធ តំណាងបណ្តាស្ថានីយ៍ ដែលបានសហការរៀបចំប្រកួត ប្រដាល់គុនខ្មែរ ប្រចាំសប្តាហ៍ទាំងអស់ និងស្នងការដឹកនាំប្រកួត គណៈវិនិច្ឆ័យគណៈកម្មការ ផ្គូផ្គង និងក្រុមគ្រូពេទ្យ ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាលគុនខ្មែរ បានមានប្រសាសន៍ថា សហព័ន្ធកីឡាប្រដាលគុនខ្មែរ បានចេញសេចីជូនដំណឹង ស្ដីពីការផ្អាកបណ្ដោះអាសន្ន ការប្រកួតកីឡាប្រដាល់គុនខ្មែរ នៅតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ ដៃគូសហការណ៍អភិវឌ្ឈន៍ ក្នុងស្រុកទាំង ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នេះតទៅ ។
នៅក្នុងលិខិតជូនដំណឹង របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលចុះហត្ថលេខាដោយ ឯកឧត្តម តែម ម៊ឺន បានអោយដឹងថា ស្របតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ស្ដីពីការទប់ស្កាត់ការីករាលដាល នៃវិរុសCovid-19 និងស្របតាមសេចក្ដីប្រកាស របស់ក្រសួងសុខាភិបាល អំពីការជូនដំណឹង នៃការរិករាលដាលនៃវិរុសCovid-19 នៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើសកលលោកយើងនេះ ។
តែដោយសារមានសូមណូមពរ ពីបណ្ដារស្ថានីយ៍ ទូរទស្សន៍ចំនួន៤ ដែលបានរៀបចំការការប្រកួតប្រចាំសប្ភាហ៍ រួចជាស្រេចរបស់ខ្លួន ព្រមទាំងមានសមាសភាពកីឡាករ គ្រប់ចំនួនហើយនោះ បានស្នើសុំធ្វើការប្រកួតបិទទ្វារ បញ្ចប់សប្ភាហ៍របស់សិន គឺនៅថ្ងៃទី២១ ២២ និង២៣ ដោយមិនតម្រូវអោយ មានអ្នកចូលទស្សនា និងកំណត់ចំនួន មនុស្ស មានកីឡាករ អ្នកអោយទឹក និងគណៈកម្មាការប្រកួត មិនអោយលើសពីចំនួន៥០ នាក់នោះទេ ៕
ដោយ៖លី ភីលីព



