កីឡា

អតីតកីឡាករឆ្នើម លំដាប់ពិភពលោករូបនេះ លើកឡើងថា Haalandទោះយ៉ាងណា ក៏មិនអាចទៅលេង នៅReal Madridឡើយ

ទោះបីជាបានបង្ហាញ ទំរង់ប្រយុទ្ធដ៏ល្អឥតខ្ជោះ ពេលបានផ្ទេរទៅលេងឲ្យក្លឹបBorussia Dortmund ក្តីប៉ុន្តែតាមការអះអាងរបស់អតីតកីឡាករ ឆ្នើមលំដាប់ពិភពលោកលោកSteve McManaman ដែលធ្លាប់លេងឲ្យក្លឹបយក្សនៅអ៊ឺរ៉ុបដូចជាReal Madridនិង Man Unitedផងបានបញ្ជាក់ថាកីឡាករErling Braut Haalandនឹងមិនសម្រេចចិត្តទៅលេង ជាមួយនឹងក្លឹបReal Madrid ដែរក្នុងឧិកាសមួយណាក្តី។

លោកMcManaman បានបញ្ជាក់ទៀតថា ទោះបីជារដូវក្តៅខាងមុខកីឡាកររូបនេះ បានសម្រេចចិត្តថាចង់ចាកចេញពីDortmundក្តីប៉ុន្តែ Real Madridគឺមិនមែនជាក្លឹបដ៏ត្រឹមត្រូវសម្រាប់Haalandឡើយ ដែលនេះវាបានធ្វើឲ្យក្លាយទៅជាដំណឹងដ៏ល្អមួយសម្រាប់ក្លឹបបិសាចក្រហមMan Unitedដែលបានប៉ុនប៉ង់និងព្យាយាមចង់បានHaalandជាយូរមកហើយ នោះផងដែរ។

លោកMcManaman បានបន្តថារដូវក្តៅនេះគឺមិនមែនជាពេលវេលាល្អសម្រាប់ ចាកចេញនៅឡើយ លោកលើកឡើងថាក្នុងវ័យនេះ កីឡាករគួរបន្តលេងឲ្យDortmundបានយ៉ាងហោចណាស់២០០ទៅ៣០០ប្រកួតនិងការប្រកួតនៅChampion League យ៉ាងហោចណាស់២០ ទៅ៣០ប្រកួតសិនដែរមុនធ្វើការសម្រេចចិត្តសាជាថ្មី៕ ប្រែសម្រួល៖ស៊ុនលី

https://www.mirror.co.uk/sport/football/news/erling-haaland-instructed-snub-real-21714820

Most Popular

To Top