កីឡា

ម្តាយរបស់ CR7 ចាកចេញ ពីមន្ទីរពេទ្យហើយ

នាង Dolores Aveiro ក្នុងវ័យ៦៥ ដែលត្រូវជាម្តាយ របស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតិឲ្យចាកចេញ ទៅផ្ទះវិញបានហើយ បន្ទាប់ពីសម្រាកព្យាបាល នៅមន្ទីរពេទ្យអស់ រយៈពេល២សប្តាហ៍មកហើយនោះ។

នាង Aveiro ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅក្នុងទីក្រុង ស្រុកកំណើត របស់នាងភ្លាមៗ បន្ទាប់ពីកើតមានបញ្ហាគាំងបេះដូង។ ទោះបីជាត្រូវបានអនុញ្ញាតិ ឲ្យត្រឡប់ទៅផ្ទះវិញបានមែន ប៉ុន្តែនាងមិនត្រូវអនុញ្ញាតិ ឲ្យជួបជាមួយ នឹងកូនប្រុសរបស់ខ្លួន និងចៅនោះឡើយ ដោយសារបញ្ហា ជំងឺរាតត្បាតកូរ៉ូណា។

គួរឲ្យដឹងដែរថាផ្ទះ របស់ក្រុមគ្រួសារនេះ មានកំពស់៧ជាន់ នៅក្នុងទីក្រុង Madeira នៃប្រទេសប៉ទុយហ្គាល់។ CR7 ត្រូវបានរក្សាឃុំខ្លួន នៅក្នុងផ្ទះជាមួយគ្នាដែរ ប៉ុន្តែស្ថិតនៅជាន់លើបំផុត ក្រោយពេលដែលមិត្តរួមក្លឹប Juventus ម្នាក់ បានឆ្លងមកនោះ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top