កីឡា

Alisson ប្រាប់ថា គាត់នៅតែបន្តហ្វឹកហាត់ នៅទីលានហ្វឹកហាត់ Melwood

យើងបានដឹងហើយថា ហង្សក្រហម Liverpool ត្រូវបានប្រាប់ឲ្យនៅឲ្យឆ្ងាយ ពីទីលានហ្វឹកហាត់ របស់ក្លឹបឡើយ រហូតដល់ស្ថានភាព សុវត្ថិភាព បានធូរស្រាលឡើងវិញ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺថាអ្នកចាំទីប្រេស៊ីល Alisson នៅតែបន្តធ្វើដំណើរ ទៅទីលានហ្វឹកហាត់ ដដែលនៅពេលថ្ងៃ។

អ្នកចាំទី Alisson បាននិយាយថាខ្លួនពិតជានៅតែបន្ត ទៅដល់ទីលានហ្វឹកហាត់ Melwood ពិតមែនទោះបីជាកូរ៉ូណា នៅតែបន្តវាយប្រហារ ក្នុងប្រទេសក្តី ហើយព្រឹត្តិការណ៍ធំៗ និងទីសាធារណៈជាច្រើន ត្រូវបានរដ្ឋាភិបាល ប្រកាសបិទក្តី។

ក្នុងនោះផងដែរលីកកំពូល របស់អង់គ្លេស Premier League គឺត្រូវបានសម្រេចចិត្ត រួចរាល់ហើយថា នឹងត្រូវពន្យាពេល រហូតទៅដល់ថ្ងៃទី៣០ ខែមេសា។

គួរឲ្យដឹងដែរថាកីឡាករអ្នកចាំទី វ័យ២៧ឆ្នាំរូបនេះ បានទទួលរងរបួស កាលពីពេលហ្វឹកហាត់ចុងក្រោយ ហើយកំពុងតែធ្វើការព្យាបាល និងហ្វឹកហ្វឺន ដាច់ដោយឡែក ដើម្បីអាចទាន់ការប្រកួត ក្នុងខែក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top